ព័ត៌មានជាតិ
ខេត្ត ៦ បន្ថែមទៀតគ្រោងប្រកាសជាខេត្តអស់មីននៅឆ្នាំនេះ
ខេត្តចំនួន ៦ បន្ថែមទៀត គ្រោងប្រកាសជាខេត្តអស់មីននៅក្នុងឆ្នាំ ២០២៣ រួមមានខេត្តកំពង់ស្ពឺ ក្រចេះ កំពង់ធំ សៀមរាប តមណ្ឌលគិរី និងខេត្តរតនគិរី បន្ទាប់ពីខេត្តចំនួន ១២ ដែលត្រូវបានប្រកាសថាជាខេត្តអស់មីនកាលពីពេលកន្លងមក។

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ នេះថា រយៈពេលជាង ៣០ ឆ្នាំ កម្ពុជាសម្រេចបានការងារបោសសម្អាតមីននូវទំហំទឹកដីប្រមាណជាង ២ ៧៩៤ ម៉ែត្រក្រឡា ដែលមានគ្រាប់រាប់លានគ្រាប់ ក្នុងនោះគ្រាប់ប្រឆាំងមនុស្សជាង ១ លានគ្រាប់ (១ ១៧៧ ០០០) គ្រាប់មីនប្រឆាំងរថក្រោះចំនួនជាង ២ ម៉ឺនគ្រាប់ (២៦ ២២២) ដែលធ្វើឱ្យប្រជាពលរដ្ឋជាង ៦ ម៉ឺននាក់ (៦ ៥ ០០០) បានរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម។
សំណល់ជាតិផ្ទុះជាង ៤ លានគ្រាប់ ដែលអាជ្ញាធរមីនបានរកឃើញក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ និងបានកម្ទេចចោលទាំងស្រុង ខណៈមានផ្ទៃដីដែលប្រគល់ជូនប្រជាពលរដ្ឋធ្វើស្រែចម្ការទំហំ ២ ៧៩៤ គីឡូម៉ែត្រក្រឡា។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានឱ្យដឹងថា រហូតមកដល់ពេលនេះ មានខេត្តចំនួន ១២ រួចហើយដែលបានប្រកាសជាខេត្តអស់មីន ខណៈនៅឆ្នាំ ២០២៣ នេះ ខេត្តដែលអស់មីននឹងឡើងដល់ ១៨ ខេត្ត។
ក្នុងចំណោមខេត្តដែលប្រកាស មានខេត្តមួយចំនួន ទទួលបានការទាំទ្រពីគម្រោងសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលហៅថា គម្រោងសម្ដេចតេជោ ផ្ដល់នូវសុត្ថិភាព និងស្នាមញញឹម ដែលបានរកឃើញគ្រាប់រហូតដល់ ៣ ៦៦៣ គ្រាប់ មានគ្រាប់មីន ៥០ គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៧ ០០០ គ្រាប់ និងពលរដ្ឋទទួលផលជិត ២ សែននាក់។

គ្រាប់មីននៅសល់ប្រមាណ ៣៥៨ គីឡូម៉ែត្រក្រឡា គឺជាដីចម្កាមីន ដែលត្រូវបោសសម្អាត នៅអាណត្តិទី ៧ ខាងមុខនេះ និងគ្រាប់បែកចង្កោមប្រមាណ ៧០០ គីឡូម៉ែត្រក្រឡា ខណៈសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងៗប្រមាណ ៥០០ គីឡូម៉ែត្រក្រឡា។ អាជ្ញាធរមីនមានផែនការបោសសម្អាត ៣៥៨ គីឡូម៉ែត្រក្រឡា ដែលត្រូវការថវិកា ៧៨ លានដុល្លារ។
បរទេសដែលជាម្ចាស់ជំនួយកម្ពុជាកន្លងមករួមមាន សហរដ្ឋអាមេរិក អង់គ្លេស ប្រទេសជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ ន័រវែស ស្វីស ចិន កាណាដា នូវែលហ្សេឡង់ កូរ៉េខាងត្បូង អៀរឡង់ ឥណ្ឌា អង្គការ UNDP ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជនវិស័យឯកជនជាដើម៕
អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ