ព័ត៌មានជាតិ
គោលបំណងសំខាន់ៗ ស្តីពី “គម្រោងអភិវឌ្ឍន៍ក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម”
អង្គការអន្តរជាតិការងារ (ILO) ទីប្រឹក្សាគម្រោង និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកកិច្ចប្រជុំពិភាក្សា រួមគ្នាលើកដំបូង ស្តីពី “គម្រោងអភិវឌ្ឍន៍ក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម” នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៣នេះ។

“គម្រោងអភិវឌ្ឍន៍ក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម” ដែលបានលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះ មានគោលបំណងសំខាន់ៗ ដើម្បី (១) ណែនាំទីប្រឹក្សាថ្នាក់ជាតិ និងទីប្រឹក្សាអន្តរជាតិសម្រាប់អភិវឌ្ឍក្របខណ្ឌគ្រប់គ្រង ហានិភ័យសន្តិសុខសង្គម, (២) ធ្វើបទបង្ហាញអំពីវិធីសាស្ត្រការងារ និងផែនការនៃការអភិវឌ្ឍក្របខណ្ឌគ្រប់គ្រង ហានិភ័យសន្តិសុខសង្គម, (៣) ពិនិត្យ និងពិភាក្សាអំពីតម្រូវការទិន្នន័យ និងព័ត៌មានសម្រាប់ជាធាតុចូលក្នុងការ អភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម និង (៤) ផែនការការងារជំហានបន្ទាប់។

នៅក្នុងកិច្ចប្រជុំនេះដែរ គឺអាចប្រមូលធាតុចូលសំខាន់ៗសម្រាប់ការរៀបចំ “គម្រោងអភិវឌ្ឍន៍ក្របខណ្ឌគ្រប់គ្រង ហានិភ័យសន្តិសុខសង្គម” ឲ្យកាន់តែមានលក្ខណៈល្អប្រសើរ និងមានប្រសិទ្ធភាព ដែលអាចជួយដល់ ប.ស.ស. ក៏ដូចជានិយ័តករសន្តិសុខសង្គម លើការអនុវត្តកិច្ចការងាររបស់ខ្លួនពាក់ព័ន្ធទៅនឹងការគ្រប់គ្រងហានិភ័យសន្តិសុខ សង្គមផងដែរ។ គម្រោងខាងលើនេះត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ និយ័តករសន្តិសុខសង្គម៕

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក