Connect with us

ព័ត៌មានជាតិ

ដេញ​កាប់​សិស្ស​ថ្នាក់​ទី​១២​វិទ្យាល័យ​បឹង​កេងកង ដល់ស្លាប់ រួចយក​ដុំ​ថ្ម​គប់​ថែម​ទៀត

បានផុស

នៅ

​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ បាន​ធ្វើ​ការ​បង្ហាញ​មុខ​ជនសង្ស័យ​ចំនួន​៧​នាក់​ក្នុងចំណោម​បក្ខពួក​មាន​គ្នា​៩​នាក់​ បន្ទាប់ពី​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អំពើ​ឃាតកម្ម កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២១ វេលា​ម៉ោង ២០​និង​៣០​នាទី នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​ស្ពាន​ទី​១១ និង​ស្ពាន​ទី​១២ ស្ថិត​ក្នុង​ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​បង្ហាញមុខ​ជនសង្ស័យ​នេះ​ធ្វើឡើង​នៅ​អធិការ​ខណ្ឌ​ជ្រោយចង្វា​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ​ខែមករា​ឆ្នាំ​២០២១ រួច​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​នៅ​ព្រឹក​នោះ​ផងដែរ។​

សមត្ថកិច្ច​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​បាត់បង់​អាយុជីវិត​មានឈ្មោះ​ សៅ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ ជនជាតិខ្មែរ ជា​សិស្ស​ថ្នាក់​ទី​១២​វិទ្យាល័យ​បឹង​កេងកង មាន​ទីលំនៅ​ក្នុង​បុរី​សេរី​មង្គល សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល រង​របួស​ក្បាល​ជា​ទម្ងន់​ហើយ​បាន​បាត់​បង់ជីវិត​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​កាល់ម៉ែត​។

​ក្រុម​ជនល្មើស​ទាំង​០៧​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ទី​១​. ឈ្មោះ​ ហម ណា​រ័ក្ស​ ហៅ​អា​គោ​ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ ជនជាតិខ្មែរ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ​ផ្លូវលំ ​ភូមិ​ចំបក់​មាស​ សង្កាត់​បាក់​ខែង​ ខណ្ឌ​ជ្រោយចង្វា ​ភ្នំពេញ​ មុខរបរ​មិន​ពិត​ប្រាកដ ជា​ជន​ដៃ​ដល់​យក​ដាវ​កាប់សម្លាប់​ជនរងគ្រោះ, ទី​២​. ឈ្មោះ ហុក សំណាង ហៅ​ប៊ឹ​ត ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជនជាតិខ្មែរ​ មាន​ទី​លំនៅ​បច្ចុប្បន្ន ​ផ្ទះ​គ្មាន​លេខ​ផ្លូវ​បេតុង​ ភូមិ​អណ្តូង ​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ ​មុខរបរ​សិស្ស, ទី​៣​. ឈ្មោះ ដួង ចំ​រើន ហៅ​វីត ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ ​ជនជាតិខ្មែរ ​មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១១​ផ្លូវជាតិ​លេខ​៦ ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​ មុខរបរ​សិស្ស, ទី​៤​. ឈ្មោះ ឆៃ អៀង​ឡេង ហៅ​ឆ្នាំង​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​ជនជាតិខ្មែរ​ មាន​ទីលំនៅ​ក្នុង​បុរី​ឌឹ​ផ្ល​រា​ផ្ទះ​លេខ​៦៦​ ភូមិ​ក្តី​ចាស់​ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ មុខរបរ​អ្នករត់​តុ, ទី​៥​ឈ្មោះ ស្រៀ​ន គឹម​ឡុង ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ​ផ្លូវជាតិ​លេខ​៦ ភូមិ​ក្តី​ចាស់​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​ ភ្នំពេញ ​មុខរបរ​សិស្ស, ទី​៦​ឈ្មោះ ផា តុង​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ ជនជាតិខ្មែរ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ ​ផ្លូវជាតិ​លេខ​៦​ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ មុខរបរ​នៅផ្ទះ, ទី​៧​. ឈ្មោះ ទិ​ត្យ ឆា​នុត ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ​ផ្លូវលំ​ភូមិ​ឈើទាល​ ឃុំ​ព្រែក​អ​ញ្ជា​ញ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ មុខរបរ​ជាង​បៀក​ថ្នាំ​, ទី​៨. ​ឈ្មោះ ហេង ធា​រា ហៅ​ឡា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​(​គេចខ្លួន​)​ និង​ទី​៩​. ឈ្មោះ ហេង អាយុ​ប្រហែល​១៧​ឆ្នាំ​(​គេចខ្លួន​)​។​

​យោង​តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​កាលពី​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០២១ ជនសង្ស័យ​ទាំង​០៩​នាក់​ បាន​នាំ​គ្នា​អង្គុយ​ផឹកស៊ី​នៅ​លើ​សួនច្បារ​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៦ ខណៈ​ពេល​ផឹកស៊ី​អស់​រយៈពេល​ជាច្រើន​ម៉ោង​ក៏បាន​ប្រទះឃើញ​ជនរងគ្រោះ​មាន​គ្នា​ជាង១០នាក់ ​បាន​ជិះ​ម៉ូតូ​កាត់មុខ​ខ្លួន​ ភ្លាម​នោះ​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​តាម​ទាន់​ម៉ូតូ​ជនរងគ្រោះ​ ហើយ​ទាញ​ដាវ​កាប់​សំដៅ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ សៅ ​ពិសិដ្ឋ ​ចំក្បាល​និង​យក​ដុំ​ថ្ម​គប់​ថែមទៀត ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ហើយ​ក៏បាន​ព្យាយាម​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។ ក្រោយ​កើតហេតុ​ជនរងគ្រោះ​ ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ តែ​ជា​អកុសល​របួស​ធ្ងន់ធ្ងរ​ពេក​ ក៏បាន​ដាច់ខ្យល់​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។

​បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ ឪពុក​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ ក៏បាន​បើក​ការស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​ជនល្មើស​ទាំង​០៧​នាក់​ចាប់ខ្លួន ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២១ ដើម្បី​សួរនាំ​និង​កសាង​សំណុំរឿង​និង​ស្វែងរក​បក្ខពួក​គ្នា​ពីរ​នាក់​ទៀត​ដែល​កំពុង​រត់​គេច​​ខ្លួន។​

​តាម​ចម្លើយ​សារភាព​របស់​ជ​ន​ដៃដល់​ឈ្មោះ ​ហម ណា​រ័ក្ស​ បាន​សារ​ភាពថា ​ខ្លួន​គេ​ពិតជា​បាន​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ សៅ​ ពិសិដ្ឋ​ ប្រាកដ​មែន​ដោយសារ​ការ​យល់​ច្រឡំ​ថា​ ជា​ក្រុម​ដែល​កាប់​ខ្លួន​កាលពី​ថ្ងៃមុន​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់​ខាងលើ​ ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​៕

អត្ថបទ៖ ឌី​រៀ​

សូមចុចអាន៖ នគរបាលខណ្ឌជ្រោយចង្វារបង្ហាញមុខជនសង្ស័យចំនួន៧នាក់ពាក់ព័ន្ធករណីឃាតកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

សន្តិសុខសង្គម៣៦ នាទីutes មុន

នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី២ ឃាត់​ខ្លួនជនសង្ស័យម្នាក់ ជួញដូរ​នូវ​សារធាតុញៀន

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

មនុស្សចាស់ជិតម្នាក់​ក្នុងចំណោម១០នាក់​នៅ​កូរ៉េខាងត្បូង​កើត​​ជំងឺវង្វេង​ភ្លេច​ភ្លាំង​

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោកស្រី ឡងឌី សាន់ណារ៉ា ស្នើបញ្ឈប់ការបំបាក់ទឹកចិត្តសិល្បករមានបេះដូងជួយប្រទេសជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ទោះជាបទល្មើសមានការកើនឡើង តែកម្លាំងបង្រ្កាបបានស្ទើ១០០% នៅភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ១០ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក ផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែន វិញហើយ

Sokha Hotels

ព័ត៌មានពេញនិយម