Connect with us

ព័ត៌មានជាតិ

លោក មាស​ សុភ័ណ្ឌ ៖ កម្មវិធី​​ស្វែង​យល់​ការ​ពិត រៀបចំឡើងដើម្បីបញ្ជ្រាប​ការយល់ដឹង​អំពីប្រវត្តិសាស្រ្ដដល់យុវជន

បានផុស

នៅ

លោក មាស​ សុភ័ណ្ឌ​ នាយករងកម្មវិធី​ និង​ជាអ្នក​សម្របសម្រួល​កម្មវិធី​​ស្វែង​យល់​ការ​ពិត៖​ កម្ពុជា​មុន​នឹង​មាន​ថ្ងៃនេះ​ (Cambodia-before & after) បានបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើង​ក្នុង​គោល​បំណង​បញ្ជ្រាប​ការយល់ដឹង​បន្ថែម​ជូន​ដល់​យុវជន​ជំនាន់​ក្រោយ​ ឲ្យយល់​អំពី​ប្រ​វត្តិ​សាស្រ្ត​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់របស់លោក មាស​ សុភ័ណ្ឌ​ ​បានធ្វើឡើងគ្រាដែលក្រុមការងារកម្មវិធី​អភិវឌ្ឍន៍​ភាពជាអ្នកដឹកនាំនយោបាយ​ នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានីភ្នំពេញ ​បានសហការជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់​ស្ពឺ បានរៀបចំពិធីផ្សព្វផ្សាយកម្មវិធីកម្ពុជា​មុន​នឹង​មាន​ថ្ងៃនេះ ​(Cambodia-before & after) ជូនដល់យុវជន​-យុវនារី​ក្នុងខេត្តកំពង់ស្ពឺជាលើកទីពីរ។ កម្មវិធី​នេះ បានទទួលការគាំទ្រ​របស់​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​លោក សាយ​ សំអាល់​ អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​ជាប្រ​ធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានីភ្នំពេញ​។

កម្មវិធី​នេះ​ បាន​ធ្វើ​ឡើងកាលពីព្រឹក​ថ្ងៃទី ​១៨​ ខែកក្កដា​ ឆ្នាំ​ ២០២៣​ នៅ​សាលមហោស្រព​នៃបណ្ណាល័យ​កំពង់ស្ពឺ​ ក្នុង​ក្រុង​ច្បារមន​ ខេត្តកំពង់​ស្ពឺ​ ក្រោ​ក្រោមអធិបតីភាព​លោក​ ជា​ ច័ន្ទ​បរិបូរណ៍​ រដ្ឋលេខា​ធិការ​ក្រសួង​ព័ត៌មាន​ និង​ជាផលិត​ករ​វិដេអូ​ឯកសារ​កម្ពុជា​មុន​នឹង​មាន​ថ្ងៃនេះ​ និង​លោក សរ​ សុពុត្រា​ អភិបាលរងខេត្ត​ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​ ព្រមទាំង​មានការ​ចូលរួម​ពី​យុវ​ជន​-យុវនារី​ និង​សិស្សានុសិស្ស​ជាង ២០០នាក់។

លោក មាស​ សុភ័ណ្ឌ​ នាយករងកម្មវិធី​ និង​ជាអ្នក​សម្របសម្រួល​កម្មវិធី​ បាន​បញ្ជាក់​ថា​ កម្មវិធី​ស្វែង​យល់​ការ​ពិត៖​ កម្ពុជា​មុន​នឹង​មាន​ថ្ងៃនេះ​ (Cambodia-before & after) ធ្វើឡើង​ក្នុង​គោល​បំណង​បញ្ជ្រាប​ការយល់ដឹង​បន្ថែម​ជូន​ដល់​យុវជន​ជំនាន់​ក្រោយ​ និយាយ​ជារួម​ និង​និយាយ​ដោយ​ឡែក​យុវ​ជន​នៅ​ក្រុងច្បារ​មន​ ខេត្ត​កំពង់ស្ពឺ​ ឲ្យ​យល់​អំពី​ប្រ​វត្តិ​សាស្រ្ត​កម្ពុជា​ពី​ដំណាក់កាល​មួយទៅ​ដំណាក់កាល​មួយ​ ជាពិសេស​ការរងទុក្ខ​វេទនា​របស់​ប្រជាជន​កម្ពុជា ​ក្នុង​ពេល​ប្រទេស​ជាតិ​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​ស៊ីវិល​ និង​របបដ៏សាហាវ​យង់ឃ្នង​របស់​ខ្មែរ​ក្រហម​ (សម័យ​ប៉ុល​ ពត)​ និង​ការ​អភិវឌ្ឍប្រទេសជាតិ​ឡើងវិញ​ ជាពិសេស​ការ​អភិវឌ្ឍ​របស់​ក្រុង​ច្បារមន​ ក្រោម​ម្លប់​តេជោ​សន្តិភាព​ ព្រមទាំងជាកាពង្រឹង​ស្មារតី​របស់​យុជន​ជំនាន់​ក្រោយ​ ឲ្យយល់ពី​គុណតម្លៃ​នៃ​សន្តិភាព​ ចេះ​ថែរក្សា​សុខសន្តិភាព​ និង​តម្កល់ផលប្រយោជន៍ជាតិ​ជាធំ​ និង​ការពារ​សន្តិភាព​ ដើម្បី​កុំឲ្យកម្ពុជា​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដូចពី​អតីតកាលជាថ្មីម្តងទៀត។ ​ក្នុងកម្មវិធី​នេះ​ ក៏មាន​ការធ្វើ​បទបង្ហាញ​របស់​វាគ្មិន​ ការ​បញ្ចាំង​វិដេអូ​ឯកសារ​អំពីក្រុង​ច្បារមនពេល​មានសង្គ្រាម និងពេលបច្ចុប្បន្ន និង​មានការសួរ​សំណួរ​របស់​អ្នកចូលរួម ​ផងដែរ។

​សូមជម្រាបថា កម្មវិធី​ស្វែង​យល់​ការ​ពិត​៖​ កម្ពុជា​មុន​នឹង​មាន​ថ្ងៃ​នេះ​ (Cambodia-before & after) នឹង​ចុះទៅរៀបចំ​កម្មវិធី​នេះ​នៅតាម ឃុំសង្កាត់​ ក្រុង​ ស្រុក​ ខណ្ឌ​នានា ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ជា​មូលដ្ឋាន​ជាក់ស្ដែង​ ដែល រង​គ្រោះដោយ​សង្គ្រាម​ស៊ីវិល​ និង​របបខ្មែរ​ក្រហម​ ​ព្រមទាំង​ការ​អភិវឌ្ឍ​របស់មូលដ្ឋាន​ទាំងនោះ​ ក្រោយ​ប្រទេស​ជាតិមាន​សុខសន្តិភាព​ពេញ​បរិបូរណ៍​ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​បញ្ញាញាណវៀងវៃរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​។ កម្មវិធី​នេះ​ បាន​រៀនចំ​បាន​ចំនួន ​៤លើក​រួច​ហើយ​ រួមទាំងលើកនេះ​ រួមមាន​៖ នៅ​អមលាំង​ ស្រុក​ថ្ពង​  និងក្រុង​ច្បារមន​ ខេត្តកំពង់​ស្ពឺ​ ស្រុក​ចន្ទ្រា​ ខេត្តស្វាយរៀង​ និង​ស្រុក​ក្រឡាញ់​ ខេត្ត​សៀមរាប​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម