ព័ត៌មានជាតិ
កម្ពុជា នាំចេញទៅវៀតណាមកើនដល់ជាង ១.៤ពាន់លានដុល្លារ ក្នុងឆមាសទី១
កម្ពុជា បាននាំចេញទៅវៀតណាម មានទំហំទឹកប្រាក់ប្រមាណជាង ១.៤ពាន់លានដុល្លារ ក្នុងរយៈពេល ៦ខែ ចាប់ពីខែ មករា - មិថុនា ឆ្នាំ ២០២៣ មានការកើនឡើង ២១.៧ភាគរយ ខណៈការនាំចូលពីវៀតណាមមានចំនួនទឹកប្រាក់ ១.៨ ពាន់លានដុល្លារ កើនឡើង ១.៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។ កំណើននៃការនាំចេញនេះ នាំឱ្យវៀតណាម ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីអាមេរិក ដែលទទួលទិញទំនិញរបស់កម្ពុជា ច្រើនជាងគេ នៅក្នុងរយៈពេល ៦ខែនេះ។ នេះបើយោងតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជា។

ប្រភពដដែលបានបង្ហាញថា សម្រាប់ការនាំចេញក្នុងខែ មិថុនា ឆ្នាំ ២០២៣ របស់កម្ពុជា ទៅវៀតណាម សម្រេចបានប្រមាណជាង ១០៥លានដុល្លារ កើនឡើង ១០.២ភាគរយ បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៩៥លានដុល្លារ។
សម្រាប់ទំនិញចម្បងគេដែលកម្ពុជា នាំទៅវៀតណាម គឺផលិតផលកសិកម្ម រួមមាន (ស្រូវ, កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី ជាដើម), ចំណែកផលិតផលវៀតណាមនាំមកកម្ពុជា មានដូចជា ដែក សម្ភារសំណង់ ប្រេង បន្លែ ផ្លែឈើ ជី និងគ្រឿងយន្ត ជាដើម។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មើលឃើញថា ទៅថ្ងៃអនាគត កំណើនសេដ្ឋកិច្ច និងការវិនិយោគរបស់កម្ពុជា នឹងអាចបង្កើនការនាំចេញទំនិញកាន់តែច្រើនទៅទីផ្សារអន្តរជាតិ ជាពិសេសនាំចូលមកវិញនូវកំណើនភ្ញៀវទេសចរផងដែរ។
លោកឧកញ៉ា បានបន្តថា «ទៅថ្ងៃអនាគត ការនាំចូលកាន់តែមានការថយចុះ ព្រោះយើងបានបង្កើនការផលិត ដោយមានការវិនិយោគទាំងក្នុងស្រុក និងមកពីបរទេស ដើម្បីបង្កើនការនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ ក៏ដូចជាភាពអនុគ្រោះពន្ធ EBA GSP ដែលនឹងធ្វើឱ្យការនាំចេញរបស់យើងកើនឡើង»។
សូបញ្ជាក់ថា ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រេចបានទឹកប្រាក់សរុបជាង ៦.១ ពាន់លានដុល្លារ កើនឡើង ១៩,៦ ភាគរយបើធៀបឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំទំនិញទៅវៀតណាម មានទឹកប្រាក់ជាង ២.១ពាន់លានដុល្លារ កើន ៩,២ ភាគរយ និងទំនិញវៀតណាមនាំមកកម្ពុជាមានចំនួនជាង ៣.៩ពាន់លានដុល្លារ កើនឡើង ២៦,២ ភាគរយ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ