Connect with us

ព័ត៌មានជាតិ

​រាជរដ្ឋាភិបាលអាណត្តិថ្មីដាក់ផែនការ​បង្ហើយគ្រាប់បែកចង្កោម​

បានផុស

នៅ

​រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧ ​បានដាក់ផែនការ​បោសសម្អាតគ្រាប់បែកចង្កោម​ដែលនៅសេសសល់លើទំហំផ្ទៃដីប្រមាណ ៧០០ គីឡូម៉ែត្រក្រឡាឱ្យអស់ ខណៈផ្ទៃដីសរុប មានទំហំ ១ ៨១៧ គីឡូម៉ែត្រក្រឡា។

លោកទេសរដ្ឋមន្ត្រី លី ធុជ អាជ្ញាធរមីនកម្ពុជាបានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៨ ខែកក្កដាថា អាណត្តិទី ៧ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាមានផែនការណ៍បោសសម្អាតមីននៅក្នុងទឹកដីដែលនៅសេសល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់អាជ្ញាធរមីនបង្ហាញថា បើគិតតែគ្រាប់មីនគឺនៅសល់តែ ៣៥៨ គីឡូម៉ែត្រក្រឡា ដែលជាដីចម្ការមីន គ្រាប់បែកចង្កោមប្រមាណ ៧០០ គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងៗជាង ៥០០ គីឡូម៉ែត្រក្រឡា។

គ្រាប់បែកចង្កោមមាននៅក្របខ័ណ្ឌទូទាំងប្រទេស ជាពិសេសនៅបណ្តាខេត្តតាមបណ្តោយព្រំដែនជាមួយវៀតណាម គិតត្រឹមខែមិថុនា ឆ្នាំ២០២៣នេះ អង្គភាពបានបោសម្អាត និងកំទេចចោលគ្រាប់បែកចង្កោមនៅតាមតំបន់ជាច្រេីនបានចំនួន ៤៣៧ ០៦០ កូនគ្រាប់បែកចង្កោម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម