ព័ត៌មានជាតិ
ទិញភេសជ្ជៈប៉ូវកម្លាំងគ្រុឌតាមផ្លូវ ៣កំប៉ុង ឈ្នះរង្វាន់រថយន្ដភីកអាប់ Isuzu D-Max V-Cross ដ៏ថ្មីស្រឡាងមួយគ្រឿង
សំណាងពិតជាមើលមិនឃើញនោះទេ! ទិញភេសជ្ជៈប៉ូវកម្លាំងគ្រុឌតាមរទេះលក់ភេសជ្ជៈតាមផ្លូវ ៣កំប៉ុង គាស់ឈ្នះរង្វាន់ធំក្លាយជាម្ចាស់រថយន្ដភីកអាប់ដ៏ថ្មីស្រឡាងម៉ាក Isuzu D-Max V-Cross ស៊េរីឆ្នាំ២០២៣ តម្លៃជាង ៥ម៉ឺនដុល្លារ។
ភេសជ្ជៈប៉ូវកម្លាំងគ្រុឌសូមចូលរួមអបអរសាទរដល់បងប្រុស អ៊ុយ ម៉េងហួរ មានទីលំនៅភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលមានសំណាងក្លាយជាអ្នកឈ្នះមហារង្វាន់រថយន្ដភីកអាប់ដំបូងគេបង្អស់ពីភេសជ្ជៈប៉ូវកម្លាំងគ្រុឌ។ បងប្រុស អ៊ុយ ម៉េងហួរ បានរៀបរាប់ទាំងអារម្មណ៍រំភើបថា «បន្ទាប់ពីចេញពីផ្សារ ខ្ញុំមានអារម្មណ៍ថាអស់កម្លាំង រួចក៏សម្រេចចិត្តឈប់ទិញភេសជ្ជៈប៉ូវកម្លាំងគ្រុឌតាមរទេះលក់ភេសជ្ជៈតាមផ្លូវ ៣កំប៉ុង។ គាស់កំប៉ុងទី២ ខ្ញុំក៏ឃើញរង្វាន់ធំរថយន្ដភីកអាប់នៅក្រវិលកំប៉ុង ប៉ុន្តែខ្ញុំនៅស្ទាក់ស្ទើរមិនដឹងថាខ្លួនឯងពិតជាត្រូវរង្វាន់ធំមែននោះទេ។ ខ្ញុំក៏សម្រេចចិត្តទៅផ្ទះដើម្បីពិគ្រោះជាមួយបងប្រុស ទើបដឹងថាខ្ញុំពិតជាបានឈ្នះមហារង្វាន់រថយន្ដពីភេសជ្ជៈប៉ូវកម្លាំងគ្រុឌពិតប្រាកដមែន»។ បងប្រុសក៏បានមានប្រសាសន៍ទៀតថា «ខ្ញុំជាអ្នករស់នៅជិតរោងចក្រ វឌ្ឍនៈ ប្រ៊ូវើរី ហើយខ្ញុំសង្កេតឃើញថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនដ៏ធំរបស់ជនជាតិខ្មែរយើងដែលកំពុងតែលេចធ្លោនៅក្នុងឧស្សាហកម្មផលិតភេសជ្ជៈប្រទេសកម្ពុជា និងទទួលបានលិខិតសរសើរពីសម្ដេចនាយកតេជោ ហ៊ុន សែន ដោយបានដាក់ដំណើរការឧបករណ៍វាស់ចំណុះផលិតផលដែលបានផលិត ដើម្បីតម្លាភាពនៃការបង់ពន្ធជូនរដ្ឋ ដូច្នេះធ្វើឲ្យខ្ញុំកាន់តែមានមោទនភាពក្នុងការគាំទ្រផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី»។

លោកស្រី គង់ កុសល នាយកផ្នែកពាណិជ្ជកម្មក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ឲ្យដឹងថា «យើងខ្ញុំពិតជាមាកភាពរីករាយ និងសូមចូលរួមអបអរសាទរដល់អ្នកឈ្នះមហារង្វាន់រថយន្ដភីកអាប់ដ៏ថ្មីស្រឡាងដំបូងគេរបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ។ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ គឺជាផលិតផលក្នុងស្រុកដែលទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ និងទទួលបានមេដាយមាសបញ្ជាក់ពីគុណភាពពីកម្មវិធី MONDE SELECTION AWARDS ប្រចាំឆ្នាំ២០២៣ នៅទីក្រុង ព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។ មិនត្រឹមតែប៉ុណ្ណោះ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ក៏បានផ្ដល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា»។
ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ បានរកឃើញអតិថិជនជាច្រើននាក់ទទួលបានរង្វាន់ជាហូហែរជារៀងរាល់ថ្ងៃ ហើយនាពេលថ្មីៗនេះក៏បានរកឃើញអតិថិជនដែលមានសំណាងឈ្នះមហារង្វាន់រថយន្ដភីកអាប់ដំបូងគេ។
ភេសជ្ជៈប៉ូវកម្លាំងគ្រុឌនឹងបន្តផ្ដល់រង្វាន់អស្ចារ្យដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជារថយន្ដភីកអាប់ ម៉ូតូហុងដាឌ្រីមស៊េរីថ្មី រង្វាន់ប្រាក់សុទ្ធរាប់រយលានរៀល និងរង្វាន់ជាច្រើនទៀតដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ ចាំអីទៀត! ទិញផលិតផលក្នុងស្រុកទទួលស្គាល់លើឆាកអន្តរជាតិ គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងមានឱកាសឈ្នះរង្វាន់កាន់តែច្រើន។ អ្នកឈ្នះមហារង្វាន់បន្ទាប់ អាចជារូបអ្នក!
ទទួលយកថាមពលជាមួយគ្រុឌ!

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ