Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាធម្មនុញ្ញ និង គ.ជ.ប ថា ការឃោសនារបោះឆ្នោត គ្មានបាតុភាពគួរឱ្យកត់សម្គាល់ឡើយ

បានផុស

នៅ

ក្នុងដំណើរការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយក្នុងរយៈពេលកន្លងមកនេះ បានប្រព្រឹត្តទៅដោយភាពរលូន មិនមានការរំលោភបំពានច្បាប់ ឬបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។ នេះ គឺជាការអះអាងរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងបែបនេះ ខណៈពេលបណ្ដាគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ បាន និងកំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតគាំទ្រពីប្រជាពលរដ្ឋនៅតាមមណ្ឌលរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្ថានភាពជារួមនៃដំណើរការឃោសនាបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយរលូនដែលធានានូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងមិនមានអំពើហិង្សា។

ជាមួយគ្នានេះ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានលើកឡើងដូចគ្នានឹង គ.ជ.ប នេះដែរ ដោយលោក អះអាងថា៖ «ក្នុងដំណើរការឃោសនារកសំឡេងឆ្នោតក្នុងរយៈពេលកន្លងមកនេះ មិនមានករណីរំលោភច្បាប់ ឬភាពមិនប្រក្រតីគួរឱ្យកត់សម្គាល់ណាមួយកើតឡើងទេ»។

ក្នុងជំនួបជាមួយគណៈប្រតិភូអ្នកសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី កាលពីថ្ងៃទី១៨ ខែកក្កដា ថា លោក អ៊ឹម ឈុនលឹម បានលើកឡើងថា ប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលនេះបង្ហាញឱ្យឃើញអំពីលំហសេរីភាពក្នុងប្រទេសប្រជាធិបតេយ្យ។

បើតាមប្រធានក្រុមប្រឹក្សាធម្មនុញ្ញរូបនេះ លក្ខខណ្ឌវិនិច្ឆ័យចំនួន២ ត្រូវបានយកមកពិចារណាចំពោះការចូលរួមរបស់ពលរដ្ឋក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ ពោល គឺទី១.គុណភាពនៃគោលនយោបាយរបស់គណបក្សនយោបាយ និងទី២. គឺលក្ខណៈសម្បត្តិរបស់បេក្ខជន។ លោកបញ្ជាក់ថា ចំណុចទាំង២នេះ ត្រូវបានផ្សព្វផ្សាយយ៉ាង​ទំលំទូលាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ដែលធ្វើឱ្យប្រជាពលរដ្ឋអាចមានជម្រើស និងធ្វើការសម្រេចចិត្តគាំទ្រគណបក្សណាមួយដែលខ្លួនយល់ថា មានគោលនយោបាយ និងមានបេក្ខជនស្របតាមការពេញចិត្តរបស់ខ្លួន។

សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ខណៈថ្ងៃបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច២ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម