ព័ត៌មានជាតិ
អាជ្ញាធរច្រានចោលបណ្ដឹងបទល្មើសព្រៃឈើនៅស្រុកវើនសៃ
គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅថ្ងៃទី ១៩ ខែកក្កដានេះ បានច្រានចោលនូវពាក្យបណ្ដឹងរបស់ចាងហ្វាងគេហទំព័រមួយចំនួនដែលប្ដឹងថា មានករណីបទល្មើសដឹកឈើខុសច្បាប់នៅស្រុកវើនសៃ ខេត្តរតនគិរី។
គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិកាលពីថ្ងៃទី ១៨ ខែកក្កដា បានទទួលពាក្យបណ្ដឹងពីចាងហ្វាងគេហទំព័រ ទូរទស្សន៍អនឡាញ មួយចំនួនថា មានឈ្មួញឈើបានដឹកឈើមកស្តុកទុកនៅទីតាំងក្នុងបរិវេនដីរបស់ក្រុមហ៊ុន ម៉ាង យ៉ាង ខេ អភិវឌ្ឍន៍កៅស៊ូ នៅតំបន់ស្រុកវើនសៃ ខេត្តរតនគិរី ហើយស្នើឱ្យអាជ្ញាធរសមត្ថកិច្ចមានចំណាត់ការ និងទប់ស្កាត់បង្ក្រាប។

ឆ្លើយតបទៅនឹងបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអះអាងថា ឈើដែលបណ្ដាញព័ត៌មានចុះផ្សាយនោះ គឺជាប្រភេទដើមស្វាយស្រុក ដែលប្រជាពលរដ្ឋបានដាំនៅក្នុងភូមិវើនហយ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ហើយពលរដ្ឋបានកាប់ចោល ដែលមានមុខកាត់ចាប់ពី០,៥០ម៉ែត្រទៅ១.២០ម៉ែត្រ ប្រវែង៤,២០ម៉ែត្រ សរុបចំនួន១៧ដុំ។
លោកបញ្ជាក់ថា ឈើខាងលើនេះជាប្រភេទដំណាំហូបផ្លែរបស់ប្រជាពលរដ្ឋបានដាំដុះដោយខ្លួនឯងមិនស្ថិតនៅក្រោមច្បាប់ស្តីពីព្រៃឈើឡើយ។ អាជ្ញាធរមានសមត្ថកិច្ចបានណែនាំឱ្យអ្នកទិញដើម្បីស្នើសុំលិខិតអនុញ្ញាតដឹកជញ្ជូនពីអាជ្ញាធរជំនាញតាមនីតិវិធី។

អភិបាលនៃគណៈអភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន ក៏បានអះអាងថា ករណីខាងលើនេះ មិនមែនជាអំពើល្មើសច្បាប់ស្តីពីព្រៃឈើឡើយ។
កន្លងទៅ ក៏មានបុគ្គលមួយចំនួនបានយករូបភាពផ្សេងៗពាក់ព័ន្ធនឹងធនធានធម្មជាតិមកធ្វើការចុះផ្សាយបំភ្លៃការពិតផងដែរ និងអំពាវនាវលើកទឹកចិត្តក្នុងការចូលរួមទប់ស្កាត់និងផ្តល់ព័ត៌មានពិត ដើម្បីធ្វើការបង្ក្រាបបទល្មើសធនធានធម្មជាតិ កុំបំពុលសង្គម ឬបង្កឱ្យមានការភាន់ច្រឡំដល់ការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចអនុវត្តច្បាប់៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ