Connect with us

ព័ត៌មានជាតិ

សំណង់មន្ទីរពេទ្យបុរាណខ្មែរចំនួន៣ ល្បីថាជាកន្លែងព្យាបាលជំងឺដ៏ស័ក្តិសិទ្ធ

បានផុស

នៅ

មន្ទីរពេទ្យ ជាភាសាដែលប្រើសម្រាប់ពេលបច្ចុប្បន្ន ប៉ុន្តែបើតាមសិលាចារឹកចារថា “អរោគ្យសាលា” ដែលមានន័យថា ជាកន្លែងព្យាបាលជំងឺ។ ក្នុងរាជព្រះបាទជ័យវរ័្មនទី៧ កន្លែងព្យាបាលជាច្រើន​ត្រូវ​បាន​កសាងឡើង ដែល​មាន​រហូតដល់ ១០២ ឯណោះ ហើយជាទូទៅ គឺមានសង់នៅតាមផ្លូវបុរាណ រាជធានី និងខេត្តផ្សេងៗ។ បើមើលពីលក្ខណៈទូទៅនៃសំណង់មន្ទីរពេទ្យបុរាណ សឹងតែដូចគ្នាទាំងស្រុងតែម្តង គឺនៅពេលដែលដើរចូលមក ឃើញ​មាន​ខ្លោងទ្វារ​តូច​មួយ​នៅជ្រុងខាងកើត បណ្ណាល័យមួយនៅជ្រុងអាគ្នេយ៍ មានប្រាង្គកណ្តាល និងមានស្រះទឹក​នៅជ្រុងឦសាន ហើយអាចមានកំពែង១ជាន់ ឬ ២ជាន់ នៅព័ទ្ធជុំវិញ។
នេះបើយោងតាមប្រសាសន៍ លោក អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិខេត្តព្រះវិហារ និងលោក ជា សារិទ្ធ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាខេត្តសៀមរាប ក្នុងបទសម្ភាសកម្មវិធី ដែនដីបុព្វបុរស ដែលរៀបចំ ឡើងដោយ កម្ពុជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភស្តុតាងនៃសំណង់មន្ទីរពេទ្យបុរាណទាំងនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ព្រះអង្គបែបណា ចំពោះសុខទុក្ខ ប្រជារាស្ត្រ។ យ៉ាងណាមិញ កម្ពុជាថ្មី សូមលើកយកសំណង់ «អរោគ្យសាលា» ឬមន្ទីរពេទ្យ ៣ ប៉ុណ្ណោះ ដែលពលរដ្ឋខ្មែរ នៅតែមានជំនឿខ្លាំង និងចាត់ទុកជាកន្លែងព្យាបាលរោគាព្យាធិដល់បច្ចុប្បន្ន។

១. ប្រាសាទនាគព័ន្ធ
ប្រាសាទកណ្តាលស្រះទឹកដ៏ធំ ដែលសាងសង់ជារៀងលេខបូក ជាកន្លែងដែលពលរដ្ឋខ្មែរ មានជំនឿខ្លាំងបំផុត ថាអាច ព្យាបាលរោគាព្យាធិបាន និងមានមនុស្សចូលបន់ស្រន់មិនដែលដាច់ឡើយ។ ប្រាសាទនាគព័ន្ធ កសាងឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយ ពុទ្ធសាសនាមហាយាន មានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប​ សង់នៅលើកោះទំហំ ៣៥០ម៉ែត្រ បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ​ ៨ ដែល​រៀបចំជា​សញ្ញា​លេខបូក ជា​និមិត្ដរូប​នៃសញ្ញា​មន្ទី​ពេទ្យ​ និងមានរូបចម្លាក់៤ តំណាងឲ្យធាតុទាំង ៤ គឺទឹក ដី ភ្លើង ខ្យល់។ រូបចម្លាក់តំណាងធាតុនីមួយ រួមមាន៖
– ធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង។
– ធាតុដីតំណាងដោយរូបចម្លាក់ក្បាលមនុស្ស ស្ថិតនៅទិសខាងកើត។
– ធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតោ ស្ថិតនៅទិសខាងត្បូង។
– ធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះ ស្ថិតនៅទិសខាងលិច។
នៅលើ​រូបចម្លាក់​ទាំង​៤​ នោះ​គឺ​មាន​ចំពួយ​សម្រាប់​បង្ហូរទឹក​ចុះមក ហើយ​ទឹក​ដែល​ហូរ​ចេញ​តាម​ចំពួយ​ទាំង​៤ ​នោះ ត្រូវបាន​គេ​ជឿ​ថា​ ជា​ទឹក​ស័ក្តិ​សិទ្ធិ​ដែល​អាច​ព្យាបាល​ជំងឺ​បាន​។

បើតាមឯកសារសរសេរថា រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ ៤ គឺ ធាតុដី ធាតុភ្លើង ធាតុខ្យល់ ធាតុទឹក ហើយសត្វលោកដែលមានជំងឺ តែងបាត់បង់នូវធាតុណានីមួយនៃធាតុទាំង៤ ដូចនេះនៅពេលគេពិនិត្យឃើញថា អ្នកជំងឺខ្វះធាតុណាមួយ គេតម្រូវឲ្យអ្នកជំងឺនោះទៅទទួល​ការ​ព្យាបាលជំងឺ​ស្របតាមធាតុនៃទិសទាំង៤ ។
បើនិយាយពីមូលហេតុដែលទឹកនេះ ត្រូវក្លាយជាទឹកស័ក្តសិទ្ធព្យាបាលជំងឺបាន តាមរឿងព្រេង​និទាន​ខ្មែរ​មួយផ្សេងទៀត ​តំណាលឲ្យដឹងដែរ​ថា កាលដើម​ឡើយ​ មាន​ប្ញ​ស​ឈើ ប្ញ​សព្រៃ​១២០០​មុខ​ ដែលដុះត្រាំ​នៅក្នុងស្រះ​នេះ ជាហេតុធ្វើឲ្យ ទឹកនៅទីនេះ ក្លាយជាទឹកថ្នាំពូកែស័ក្តិសិទ្ធ អាចព្យាបាល​ដល់​អ្នកជំងឺ​ដែល​ខ្វះ​ធាតុទាំង​៤បាន​។

២. ប្រាសាទតូច
ប្រាសាទតូច មានទីតាំងស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្ថិតនៅក្បែបារាយណ៍ខាង​លិច នៃប្រាសាទព្រះវិហារ ដែលត្រូវបានកសាងនៅក្នុងសម័យអង្គរ នៅសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧។ តាមការ សិក្សាស្រាវជ្រាវប្រាសាទតូចជាអរោគ្យសាលា ជាទីកន្លែងសម្រាប់ព្យាបាលជំងឺនៅសម័យបុរាណ។

ទិដ្ឋភាពទូទៅនៃប្រាសាទភ្នំតូច គឺមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ និងមានតួប៉ម ហោបន់ស្រន់មួយនៅចំកណ្តាល ដែលធ្វើដើម្បីតម្កល់ព្រះពុទ្ធភៃសជ្យគុរុ ហើយមានទេពព្រះអាទិត្យ និងព្រះចន្ទ នៅសងខាង និងមានបណ្ណល័យមួយនៅជ្រុងឦសាន រួមនឹងស្រះទឹកមួយសម្រាប់មន្ទីរពេទ្យ។ អ្នកស្រុកតំបន់ប្រាសាទព្រះវិហារ តែងមកគោរពបន់ស្រន់នៅទីនេះ ព្រោះគេជឿថា អតីតមន្ទីរពេទ្យបុរាណនេះ នៅតែមានព្រលឹងដូនតាខ្មែរឋិតនៅ អាចជួយពួកគាត់ចាកឆ្ងាយពីរោគាព្យាធិ អាក្រក់ទាំងឡាយបាន។

៣. ប្រាសាទទន្លេស្ងួត
បើតាមលោក ជា សារិទ្ធ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ប្រាសាទទន្លេស្ងួត អាចជាការឱ្យឈ្មោះតាមទន្លេស្ងួត ដែលនៅ ក្បែរនោះ ជាសំណង់ហោបន់ស្រន់នៃមន្ទីរពេទ្យ កសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧​ និងជាប្រាសាទមួយ ក្នុងចំណោមប្រាសាទ៤ ដែលនៅជុំវិញក្រុងអង្គរធំ ចម្ងាយប្រមាណ ៣០០ម៉ែត្រ ខាងជើងកំពែងអង្គរធំ ខេត្តសៀមរាប។

គួរបញ្ជាក់ថា ប្រាសាទទន្លេស្ងួត មានសភាពទ្រុឌទ្រោមខ្លាំង តួប្រាសាទបែកចេញពីគ្នា បំណែកខ្លះមើលមិនយល់ តែ ក្រោយ​មក នៅចុងខែមិថុនា ឆ្នាំ២០១៩ ប្រាសាទនេះ ត្រូវបានជួសជុលឡើងវិញ ដោយក្រុមការងារជួសជុលរបស់ អាជ្ញាធរជាតិអប្សរា និងបានបញ្ចប់ការជួសជុលជាស្ថាពរ នាដើមខែមិថុនា ឆ្នាំ២០២១ ។ ដោយសារតែទីនេះ ទើបតែត្រូវ បានផ្គុំជាសំណង់ប្រាសាទឡើងវិញ ហេតុនេះ មិនសូវជាមានអ្នកបានដឹងប៉ុន្មានទេ ប៉ុន្តែគេក៏មានជំនឿថាជាកន្លែង ព្យាបាល​ដ៏ស័ក្តសិទ្ធមួយផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១២ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ២៧ នាទីutes មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ២ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានជាតិ២ ម៉ោង មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១២ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៤ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៥ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម