ព័ត៌មានជាតិ
ចាក់កៅស៊ូផ្លូវទៅតំបន់ទេសចរណ៍ទំនប់ប្រទាក់ក្រឡាស្រុកទឹកឈូ ស្ថាបនាបានជាង ៦៥%
ផ្លូវដែលតភ្ជាប់ពីផ្លូវជាតិលេខ ៣៣ ចាប់ពីចំណុចស្ពានក្បាលរមាសនៅក្នុងឃុំត្រពាំងសង្កែក្បែរសាលាស្រុកទឹកឈូ ឆ្ពោះទៅតំបន់កសិទេសចរណ៍កូនសត្វ ឬទំនប់ប្រទាក់ក្រឡា បានចាក់ក្រាលកៅស៊ូសម្រេចបានប្រមាណជាង ៦៥ ភាគរយហើយ តាមគម្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៤ខាងមុខ។
បើតាមការលើកឡើងឱ្យដឹងថា លោក សេន គឹមសាក់ តំណាងក្រុមហ៊ុនស្ថាបនាផ្លូវកៅស៊ូ បានឱ្យដឹងថា ផ្លូវនេះមានប្រវែងជាង ៦ គីឡូម៉ែត្រ ពីមុនជាផ្លូវក្រាលគ្រួសក្រហម ហើយពេលនេះត្រូវបានស្ថាបនាជាផ្លូវក្រាលកៅស៊ូវិញ។ បច្ចុប្បន្នក្រុមការងារកំពុងមមាញឹកយ៉ាងខ្លាំងក្នុងស្ថាបនា សម្រេចបានប្រមាណជាង ៦៥ ភាគរយហើយគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៤ខាងមុខ។

បើតាមការប៉ានស្មាន ផ្លូវនេះនឹងអាចស្ថាបនារួចរាល់មុនផែនការនៃគម្រោង ដែលអាចបញ្ចប់ការស្ថាបនានៅខែមីនា ឆ្នាំ២០២៤។
ពលរដ្ឋឈ្មោះ ចិន្តា រស់នៅតាមបណ្តោយផ្លូវដែលកំពុងស្ថាបនានេះបានលើកឡើងឱ្យដឹងថា ពីមុនផ្លូវនេះជាផ្លូវក្រាលគ្រួសក្រហមពេលរដូវភ្លៀងធ្លាក់មានការលំបាកធ្វើដំណើរ។ តែនៅពេលនេះបានស្ថាបនាជាផ្លូវក្រាលកៅស៊ូអាចធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងប្រជាកសិករ និងភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិទៅលេងកម្សាន្តបានស្រួល។
ចំណែកពលរដ្ឋមួយរូបទៀតឈ្មោះ សុខ ស្រី ជាប្រជាពលរដ្ឋរស់នៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ បានសម្តែងក្តីត្រេកអរយ៉ាងខ្លាំង ពេលឃើញផ្លូវកៅស៊ូមួយខ្សែនេះស្ថាបនាជិតរួចរាល់។

ផ្លូវនេះសំខាន់ណាស់សម្រាប់ពលរដ្ឋទូទៅ ពិសេសភ្ញៀវទេសចរ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរទៅតំបន់រមណីយដ្ឋានផ្សេងៗនៅពេលផ្លូវនេះស្ថាបនាបានរួចរាល់ល្អ ហើយបានទាក់ទាញភ្ញៀវទេសចរទៅលេងកាន់តែច្រើន និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើងជាបន្ថែមទៀត តាមរយៈការលក់ដូរកសិផលផ្សេងៗ។
ប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំកូនសត្វ បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នមូលដ្ឋានឃុំទាំងមូលមានការរីកចម្រើន ដែលមានដូចជាផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង។
ចំណែកឯការងារដាំដុះបន្លែដំណាំរបស់ប្រជាពលរដ្ឋ ក៏សមប្រកបដែរសម្រាប់ឆ្នាំនេះ និយាយជារួមជីវភាពពលរដ្ឋក្នុងឃុំកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់។
អត្ថបទ៖ សឹង រ៉ាត់

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ