ព័ត៌មានជាតិ
ថ្ងៃបិទយុទ្ធនាការឃោសនារកសម្លេងឆ្នោត មានតែគណបក្សចំនួន៣ប៉ុណ្ណោះ ដែលធ្វើក្នុងរាជធានីភ្នំពេញ
សម្រាប់ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២១ ខែកក្កដា ខាងមុខនេះមានគណបក្សចំនួន៣ ក្នុងចំណោមគណបក្សទាំង១៨ ដែលបានស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុងរាជធានីភ្នំពេញ ក្នុងនោះសម្រាប់គណបក្សប្រជាជនកម្ពុជា នឹងរៀបចំជួបជុំសមាជិក សមាជិកា នៅតំបន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីដង្ហែក្បួនឃោសនា ដោយមានអ្នកចូលរួមសរុបចំនួន៣០,០០០នាក់។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/photo_2023-07-19_16-34-42-1024x682.jpg)
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សនយោបាយនានាដែលបានស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុងរាជធានីភ្នំពេញ ក្នុងនោះមានគណបក្សចំនួន០៣ ក្នុងចំណោមគណបក្សទាំង១៨ ដែលមានសកម្មភាព ដូចខាងក្រោម៖
![](https://www.kampucheathmey.com/wp-content/uploads/2023/07/photo_2023-07-19_16-34-45-1024x682.jpg)
គណបក្សប្រជាជនកម្ពុជា នឹងរៀបចំជួបជុំសមាជិក សមាជិកា នៅតំបន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីដង្ហែក្បួនឃោសនា ដោយមានអ្នកចូលរួមសរុបចំនួន ៣០,០០០នាក់ បន្ទាប់មកនៅវេលាម៉ោង០៧និង៣០នាទី ក្បួននឹងហែចេញពីកោះពេជ្រ ឆ្ពោះទៅរង្វង់មូលសម្តេចសង្ឃជួនណាត បត់ស្តាំចូលតិរវិថីព្រះស៊ីសុវត្ថិ បត់ឆ្វេងចូលផ្លូវលេខ១០៦ បន្ទាប់មកក្បួនបាន ចាប់ផ្ដើមបំបែកជា២ ក្នុងនោះ ក្បួនទី១ បានធ្វើដំណើរបន្តដោយបត់ឆ្វេងចូលផ្លូវលេខ១៩ បត់ស្តាំ ចូលផ្លូវលេខ១៣០ បន្ទាប់មកបត់ឆ្វេងចូលផ្លូវប៉ាស្ទ័រ (ផ្លូវលេខ៥១) រួចបត់ឆ្វេងចូលផ្លូវលេខ២១៤ បត់ស្តាំចូលផ្លូវសុកហុក (ផ្លូវលេខ១០៧) បត់ឆ្វេងចូលមហាវិថីហ្សាដឺហ្គោល (ផ្លូវលេខ២១៧) ឆ្ពោះទៅស្តុបនាងគង្ហីង បន្ទាប់មកបត់ស្តាំចូលមហាវិថីឆេកូស្លូវ៉ាគី (ផ្លូវលេខ១៦៩) ឆ្ពោះទៅ ស្តុបក្តាន់ពីរ និងបន្តដំណើរចូលតំបន់បឹងកក់។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/photo_2023-07-19_16-34-48-1024x682.jpg)
ក្បួនទី២ បន្តដំណើរត្រង់តាមផ្លូវលេខ១០៦ ឆ្ពោះទៅតំបន់បឹងកក់ ដោយឆ្លងកាត់មុខស្ថានីយអយស្ម័យយានភ្នំពេញ រហូតដល់ទីតាំងជួបជុំ។ បន្ទាប់មកសមាជិក សមាជិកានៃក្បួនទាំងពីរបានមកជួបជុំគ្នានៅមុខឆាកប្រគំតន្ត្រី ស្ថិតក្នុង តំបន់បឹងកក់រួចរំសាយ។
គណបក្សហ៊្វុនស៊ិនប៉ិច នឹងរៀបចំជួបជុំសមាជិក សមាជិកា នៅលើចិញ្ចើមមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដោយមានអ្នកចូលរួមចំនួន ២,៥០០នាក់ បន្ទាប់មកនៅវេលាម៉ោង ០៨:០០នាទី ក្បួននឹងហែចេញពីទីតាំងជួបជុំតាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន រួចបត់ឆ្វេងចូលមហាវិថី អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ៣០ម៉ែត្រ) កាត់តាមបុរីជីបម៉ុង បត់ស្តាំ ចូលផ្លូវបឹងទំពុន (ផ្លូវលេខ៣៧១) បត់ឆ្វេងចូលផ្លូវលេខ២៧១ ឆ្ពោះទៅស្ពានអាកាស៧មករា បន្តចូលផ្លូវលេខ៥៩៨ ដល់រង្វង់មូលកាំកូស៊ីធី បត់ឆ្វេងចូលផ្លូវឧកញ៉ាម៉ុងឬទ្ធី (ផ្លូវលេខ១៩២៨) បត់ឆ្វេងចូលមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ រួចបត់ឆ្វេងចូលផ្លូវលេខ១៩៨៦ បន្តបត់ឆ្វេង ផ្លូវលេខ១០០៣ រហូតដល់ចំណុចផ្លូវលេខ១០០៣កែងនឹងផ្លូវលេខ១៩៦៦ ឈប់សម្រាក អាហារថ្ងៃត្រង់។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/photo_2023-07-19_16-34-54-1024x682.jpg)
នៅវេលាម៉ោង១៤និង០០នាទី ក្បួនចេញពីទីតាំងសម្រាកតាមបណ្ដោយផ្លូវលេខ១៩៦៦ បត់ឆ្វេងចូលផ្លូវលេខ៥៩៨ ឆ្ពោះទៅរង្វង់មូលកាំកូស៊ីធី បត់ស្តាំចូលផ្លូវលេខ៣៥៥ បន្ទាប់មកបត់ស្តាំចូលផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) ឆ្ពោះទៅរង្វង់មូលកាំភ្លើងកួចកាណុង និងបន្តតាមផ្លូវលេខ៧៤ រួចបត់ស្តាំចូលតីរវិថីព្រះស៊ីសុវត្ថិ បត់ស្តាំចូលផ្លូវលេខ១៣០ បត់ស្តាំចូល ផ្លូវប៉ាស្ទ័រ (ផ្លូវលេខ៥១) ឆ្ពោះទៅទីស្នាក់ការគណបក្សវិញ។
គណបក្សខ្មែររួបរួមជាតិ នឹងរៀបចំជួបជុំសមាជិក សមាជិកានៅលើចិញ្ចើមផ្លូវមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានអ្នកចូលរួមប្រមាណ១,២០០នាក់ បន្ទាប់មកនៅវេលាម៉ោង១៤និង០០នាទី ក្បួនចេញពីទីតាំងជួបជុំឆ្ពោះទៅរង្វង់មូលកាំកូស៊ីធី រួចបត់ស្តាំចូលផ្លូវលេខ៣៥៥ ឆ្ពោះទៅអង់តែនទួលគោក បន្តតាមវិថីសម្តេចប៉ែននុត (ផ្លូវលេខ២៨៩) បន្តដំណើរតាមក្រោម ស្ពានអាកាស៥មករា បន្តចូលមហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) រួចបត់ឆ្វេងចូលវិថីឧកញ៉ ទេពផន (ផ្លូវលេខ១៨២) បន្ទាប់មកបត់ស្តាំចូលមហាវិថីនេរុហ៍ (ផ្លូវលេខ២១៥) ឆ្ពោះទៅស្តុប អាងទឹកអូឡាំពិក រួចបត់ស្តាំចូលមហាវិថីសម្តេចមុនីរ៉េត (ផ្លូវលេខ២១៧) រួចបត់ឆ្វេងចូល មហាវិថីម៉ៅសេទុង (ផ្លូវលេខ២៣៤) បន្តដំណើរបត់ស្តាំចូលមហាវិថីព្រះមុនីវង្ស បត់ស្តាំចូល ផ្លូវលេខ៤៨៤ ឆ្ពោះទៅរង្វង់មូលផ្សារដើមថ្កូវ បត់ស្តាំចូលផ្លូវលេខ៤៨៤ បត់ឆ្វេងចូលផ្លូវលេខ២៧១ និងបត់ស្តាំចូលផ្លូវបឹងទំពុន (ផ្លូវលេខ៣៧១) បត់ស្តាំចូលផ្លូវចំការដូង ហើយបន្តត្រង់ចូលមហាវិថី សម្ដេចមុនីរ៉េត (ផ្លូវលេខ២១៧) ឆ្ពោះទៅស្ពានអាកាសស្ទឹងមានជ័យ បន្ទាប់មកបត់ឆ្វេងចូល ផ្លូវលេខ២៧១ រួចបន្តចូលផ្លូវលេខ៥៩៨ ឆ្ពោះទៅរង្វង់មូលកាំកូស៊ីធី និងបន្តបត់ឆ្វេងចូលមហាវិថី អង្គរឆ្ពោះទៅទីតាំងជួបជុំវិញ ដើម្បីរំសាយ។
ក្នុងអំឡុងពេលបិទយុទ្ធនាការឃោសនានេះ អាចមានចរាចរមមាញឹកជាខ្លាំងដោយសារមធ្យោបាយ ធ្វើដំណើររបស់សមាជិក សមាជិកាដែលអញ្ជើញចូលរួម ដើម្បីចៀសវាងបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅតាមទីតាំងជួបជុំរបស់គណបក្សនីមួយៗ និងតាមតម្រាយផ្លូវនានាដែលគណបក្សនយោបាយហែក្បួនឃោសនា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង០៥និង០០នាទី រហូតដល់ការដង្ហែក្បួនបានបញ្ចប់៕
អត្ថបទ៖ ស្រីរ័ត្ន
![](https://www.kampucheathmey.com/wp-content/uploads/2023/07/photo_2023-07-19_16-35-05-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/07/photo_2023-07-19_16-35-08-725x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/07/photo_2023-07-19_16-35-12-721x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?