ព័ត៌មានជាតិ
សមត្ថកិច្ចបំភ្លឺពាក់ព័ន្ធបុគ្គលិក កាស៊ីណូមួយកន្លែង ស្រែកសុំអន្តរាគមន៍ចេញពីជាន់ទី៦
(ស្វាយរៀង): ក្រោយពីមានការផ្សព្វផ្សាយ និងរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ថា មានបុគ្គលិកជាច្រើនបានស្រែកសុំអន្តរាគមន៍ចេញពីជាន់ទី៦នៃកាស៊ីណូបារីសបូព៌ា ស្ថិតនៅក្រុងស្វាយរៀង សមត្ថកិច្ច ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា និងអាជ្ញាធរពាក់ព័ន្ធ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញមានបុគ្គលិកក្រុមហ៊ុនកាស៊ីណូ ជាជនជាតិវៀតណាម សរុបចំនួន ៣៥នាក់ ស្រី ១០ នាក់ បានប្រមូលផ្តុំគ្នាមិនធ្វើការ នៅអាគារជាន់ទី៦ និងឃើញមានការខូចខាត សម្ភារតុកៅអី និងកុំព្យូទ័រ របស់ក្រុមហ៊ុនមួយចំនួនផងដែរ។

បន្ទាប់ពីទៅដល់ទីតាំងកើតហេតុ សមត្ថកិច្ចបានអញ្ជើញបុគ្គលិកជាជនជាតិវៀតណាម ទាំង៣៥នាក់ ខាងលើ ទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ ។ ក្រោយពីសមត្ថកិច្ច បានធ្វើការសាកសួរជាបឋម បុគ្គលិកទាំង៣៥នាក់ខាងលើ ពួកគេបានឆ្លើយប្រាប់សមត្ថកិច្ចថា៖ ពួកគេតវ៉ាសុំអន្តរាគមន៍ ពាក់ព័ន្ធទៅនឹងលក្ខខណ្ឌការងារមួយចំនួន ។
បច្ចុប្បន្នបុគ្គលិកទាំង ៣៥នាក់ រួមជាមួយ រដ្ឋបាលក្រុមហ៊ុន ០១នាក់ និងអ្នកគ្រប់គ្រង ០១នាក់ កំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ និងបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងបាវិត៕
អត្ថបទ ៖ ភក្ដី



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ