Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​កំពត​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជាង១​ពាន់​ ជូន​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​ក្នុង​ឃុំ​ដងទង់ ស្រុក​ដងទង់

បានផុស

នៅ

កំពត ៖ នា​ថ្ងៃ​ទី១៩ ខែកក្កដា ឆ្នាំ​២០២៣​នេះ លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​នាំ​យក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដែល​បាន​ចុះបញ្ជី​លក្ខណៈ​ជា​ប្រព័ន្ធ​មាន​ចំនួន ១,៥៨៨ ប័ណ្ណ ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​មក​នៅ​ភូមិ​ចំនួន​២ ទី​១​ភូមិ​ព្រៃ​ពក ទី​២ភូមិ​ត្រ​ពង​វែង​ខាងលិច ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​នៅ​ស្រុក​ដងទង់ ខេត្ត​កំពត​មាន​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង និង​បាន​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​បាន​ផ្តល់​កម្មសិទ្ធិ​ដី​ជាង ១​ពាន់​ប័ណ្ណ​ជូន​ពលរដ្ឋ ដើម្បី​ឱ្យមាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ដីធ្លី​ឱ្យអស់​សក្តានុពល​។​

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​បញ្ជាក់ថា ការវាស់វែង​ដីធ្លី​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ គឺជា​កម្មវិធី​នយោបាយ​មួយ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​យ៉ាង​ប៉ិនប្រសប់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​ធ្វើឱ្យ​ប្រជា​ពល​រស់នៅ​យ៉ាង​សុខសាន្ត មាន​លំនឹង​ផ្លូវចិត្ត ជំរុញ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ពលរដ្ឋ សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ បញ្ហា​វិវាទ​ដីធ្លី​ជាដើម​។

នៅ​ជា​មួយ​គ្នា​នេះ​ដែរ លោក​អភិបាលខេត្ត ក៏បាន​ធ្វើការ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ដែល​ទើបតែ​ទទួលបាន​នូវ​ប័ណ្ណ​កម្មសិទ្ធិ ទាំងអស់ សូម​យក​ប័ណ្ណ​កម្មសិទ្ធិ​នេះ​រក្សាទុក និង​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ ជៀសវាង​ការបាត់បង់ ហើយ​ពេល​ដែល​ទទួល​បាន​ហើយ​នោះ​សូមកុំ​មានការ​ឈ្លោះ​ទាស់ទែង​គ្នា​អំពី​បញ្ហា​ព្រំដី ព្រោះ​យើង​បាន​ផ្តិត​មេដៃ​យល់ព្រម​ទទួលយក​ទាំងអស់​គ្នា​រួចរាល់​ហើយ។

ម្យ៉ាងទៀត សំណុំរឿង​ដែល​វិវាទ​លើ​បញ្ហាដី​ធ្លី ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​នេះ អភិបាលខេត្ត​ថា​ មិន​អាច​ដោះស្រាយ​បាន​នោះ​ទេ ទាល់តែ​ស្ថាប័ន​ច្បាប់ គឺ​តុលាការ​ទើប​អាច​ដោះស្រាយបាន​។

នៅ​ក្នុង​ពិធី​នោះ​ដែរ ក៏​មាន​ការ​បិទ​ផ្សាយ​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ខ្ចាយ​ខាងជើង និង​ភូមិ​ព្រៃ​គគីរ ឃុំ​ដងទង់ ស្រុក​ដងទង់ ផង​ដែរ​។

បើ​យាង​តាម​ការលើកឡើង​របស់ លោក ដា​ញ់ សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​និង​នគរូបនីយកម្ម​សំណង់​ខេត្តកំពត ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មាន​ដី​ក្នុង​ភូមិ​ខាងលើ ឱ្យមក​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្បាលដី​ឱ្យបាន​ច្បាស់លាស់ ដើម្បី​កុំឱ្យ​មាន​បញ្ហា​ក្រោយ​ពេលចេញ​ប័ណ្ណកម្មសិទ្ធិ​រួច និង​ថា ការពិនិត្យ​ផ្ទៀងផ្ទាត់ ឬ​តវ៉ា មាន​រយៈពេល​១៥​ចាប់ពី​ថ្ងៃ​បិទ​ផ្សាយ​តទៅ៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម