ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តកំពត ផ្តល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋជាង១ពាន់ក្នុងស្រុកបន្ទាយមាស
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពតបានថ្លែងនៅក្នុងពិធីចែកប័ណ្ណសម្គាល់ម្ចាស់អចលនវត្តុដែលបានចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធមានចំនួន១,២៣៤ ប័ណ្ណជូនប្រជាពលរដ្ឋមកពីភូមិចំនួន១ភូមិទូកមាស ដែលស្ថិតនៅក្នុងឃុំទូកមាស ស្រុកបន្ទាយមាសខេត្តកំពត។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានលើកឡើងថា អស់រយៈពេលជាច្រើនជំនាន់មកហើយប្រជាពលរដ្ឋស្ទើរតែគ្រប់តំបន់ដែលមិនមានប័ណ្ណកម្មសិទ្ធិជាច្រើននោះ ហេតុដូច្នេះហើយប្រជាពលរដ្ឋដែលមិនអាចប្រើប្រាស់ដីរបស់ខ្លួនឱ្យអស់ពីសត្តានុពលដើម្បីទាញយកមកផលប្រយោជន៍បានឡើយ។
ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពតបានលើកឡើងបន្តថា កម្ពុជាឆ្លងកាត់របបដឹកនាំជាច្រើនជំនាន់មកហើយ ប្រជាពលរដ្ឋម្ចាស់ដីស្ទើរតែគ្រប់ទីកន្លែងគ្មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវនោះទេ ទើបតែសម័យតេជោ សែន កំណែទម្រង់ដីធ្លីត្រូវបានធ្វើឡើងដោយការបង្កើតយុទ្ធនាការចុះវាស់វែងដើម្បីចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិ។

ឯកឧត្តមប្រធានគ្រប់ប្រឹក្សាថា ការផ្តល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ គឺជាអំណោយរបស់សម្តេចតេជោ សម្រាប់យកទៅបម្រើជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ប្រធានក្រុមប្រឹក្សាលើកឡើងថា កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំណែទម្រង់ដីធ្លីត្រូវបានធ្វើឡើងដោយបានបង្កើតយុទ្ធនាការចុះវាស់វែងដីធ្លី ដើម្បីធ្វើការចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធនឹងដីដែលប្រជាពលរដ្ឋកាន់កាប់ជាក់ស្តែង តែពុំទាន់មានមូលដ្ឋានច្បាប់នៅឡើយ។

ឯកឧត្តម ញ៉ូវ សាឯម បានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិពិតជាមានប្រយោជន៍ច្រើនណាស់ សម្រាប់បងប្អូនជាម្ចាស់ដី គឺធានាបាននូវសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ជាឯកសារ និងជាភស្តុតាងរឹងមាំចំពោះមុខច្បាប់ និងជាសក្តានុពលសេដ្ឋកិច្ចគ្រប់ជំនាន់នៅពេលដែលពលរដ្ឋជួបបញ្ហាខ្វះខាតថវិកា។
សន្លឹកប័ណ្ណនេះ អាចដាក់ធានាជាមួយធនាគា ដើម្បីយកថវិកា មកពង្រីកមុខរបរធ្វើ ឱ្យជីវភាពកាន់តែប្រសើរឡើង នាំឱ្យមានកំណើនសេដ្ឋកិច្ចគ្រួសារជាដើម។

បើតាមរបាយការណ៍របស់ លោក នូ ច័ន្ចដា អភិបាលស្រុកបន្ទាយមាស បានលើឡើងឱ្យដឹងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស មានចំនួនសរុប ១.២៣៤ក្បាលដី ក្នុងនោះដីលំនៅឋានចំនួន ៦៩២ក្បាលដី, ដីកសិកម្មចំនួន ៥០៥ក្បាលដី, ដីទួលកប់ខ្មោចចំនួន ១២ក្បាលដី, រឺសាលាឆទានចំនួន ២ក្បាលដី, ដីសាលារៀន ១ក្បាលដី ត្រពាំង ១ក្បាលដី, ដីការិយាល័យប្រៃសណីយ៍ ១ក្បាលដី, ដីរក្សាទុកមានចំនួន ២០ក្បាលដី(ដីគ្មានទិន្នន័យ មានចំនួន ៨ក្បាលដី និងជីវិវាទចំនួន ១២ក្បាលដី៕
អត្ថបទ៖ សឹង រ៉ាត់





-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង