ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ឃើញការរីកចម្រើនជាប្រចាំ នឹកដល់គោលនយោបាយគណបក្សប្រជាជនកម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី អនុប្រធានទី ០១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ លើកឡើងថា ឃើញការអភិវឌ្ឍ ឃើញការរីកចម្រើនជាប្រចាំ គឺ នឹកឃើញដល់គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ប្រាកដជាបានឃើញច្បាស់ផ្ទាល់នឹងភ្នែក និងជាសាក្សី នៃសច្ចធម៌ពិតប្រាកដចំពោះការអភិវឌ្ឍលើគ្រប់វិស័យ គ្រប់ទីកន្លែងទូទាំងប្រទេស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ឬ អាចនិយាយបានថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្ដម ហ៊ុន ម៉ានី បន្ថែមថា ការរីកលូតលាស់ទាំងអស់នេះ គឺជាផ្លែផ្កា នៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។ ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់ថា «សន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូនជូនគណបក្សប្រជាជនកម្ពុជា ស្មើនឹងការចូលរួមមួយផ្នែកក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាការធានានូវអត្ថប្រយោជន៍ និងកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ព្រោះនេះជាភារកិច្ចដែលគណបក្សប្រជាជនកម្ពុជាត្រូវតបស្នងជូនប្រជាជនវិញ»។
ឆ្លៀតឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានក្រើនរំលឹកសាជាថ្មីជូនដល់ប្រជាពលរដ្ឋ ក្នុងការពិនិត្យមើលឯកសារសម្រាប់បោះឆ្នោតដែលមានដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ (ឯ.អ.) ដើម្បីយកទៅបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ចាប់ពីវេលាម៉ោង ៧ ព្រឹក ដល់ម៉ោង ៣ រសៀល ហើយសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី ១៨៕
អត្ថបទ ៖ ពិសី
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់