Connect with us

ព័ត៌មានជាតិ

មន្ត្រីកម្មវិធីគ្រុនឈាម៖ ស្ថានភាពជំងឺគ្រុនឈាមនៅឆ្នាំនេះអាចគ្រប់គ្រងបានទោះបីជាឆ្នាំដល់វន្តរាតត្បាតទ្រង់ទ្រាយធំ

បានផុស

នៅ

ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានឱ្យដឹងថា ស្ថានភាពជំងឺគ្រុនឈាមនៅឆ្នាំនេះយើងអាចគ្រប់គ្រងបានទោះបីជានៅឆ្នាំនេះជាឆ្នាំដល់វន្តមានការរាតត្បាតជំងឺគ្រុនឈាមទ្រង់ទ្រាយធំធ្វើឱ្យករណីជំងឺគ្រុនឈាមមានការកើនឡើងក៏ដោយ។ ប៉ុន្តែប្រជាពលរដ្ឋត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ជំងឺនេះបន្ថែមទៀតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩កក្កដានេះថា នៅឆ្នាំ២០២៣នេះស្ថានភាពជំងឺគ្រុនឈាមមានការកើនឡើងខ្ពស់ដោយសារតែកត្តាការប្រែប្រួលអាកាសធាតុដូចជាអាកាសធាតុក្តៅអាចបង្កលក្ខណៈងាយស្រួលក្នុងការកកើតមូសខ្លាច្រើន និងកត្តាទឹកភ្លៀងពិសេសឆ្នាំ
២០២៣នេះជាឆ្នាំស្ថិតក្នុងវ័ន្តមានការផ្ទុះជំងឺគ្រុនឈាម ដែលមានរយៈពេល៥ឆ្នាំម្តង បន្ទាប់ពីកម្ពុជាបានទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៩ កន្លងទៅ។

លោកវេជ្ជបណ្ឌិតបានបន្តថា ទោះបីយ៉ាងណាក៏ដោយក៏កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមក៏ដូចជាថ្នាក់ខេត្តទូទាំងប្រទេសអាចគ្រប់គ្រងស្ថានការណ៍បានព្រោះថាខេត្តខ្លះមិនមែនកើតទូទាំងខេត្តនោះទេគឺកើតតាមស្រុកមួយចំនួនហើយស្រុកខ្លះក៏បានថមថយចុះជាបណ្តើរៗហើយដែរ។

លោកវេជ្ជបណ្ឌិតបានពន្យល់ថាការដែលយើងអាចគ្រប់គ្រងស្ថានភាពជំងឺគ្រុនឈាមបានដោយសារពលរដ្ឋមានការយើដឹងពីវិធីការពារកុំឱ្យឆ្លងជំងឺគ្រុនឈាមនិងមានសម្ភារគ្រប់គ្រាន់សម្រាប់បង្ការទប់ស្កាត់និងព្យាបាលជំងឺគ្រុនឈាមរួមមានថ្នាំអាបេតថ្នាំបាញ់សេរ៉ូមនិងចុះអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅតំបន់ភូមិសាស្ត្រណាដែលមានករណីជំងឺគ្រុនឈាមច្រើនជាងគេ។

យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតបានបន្តអំពាវនាវ​ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសរស់នៅស្អាតសម្អាតលំនៅដ្ឋានឱ្យស្អាតដោយត្រូវយករបស់របរនៅជុំវិញផ្ទះដែលអាចដក់ទឹកបានទុកដាក់ឱ្យបានត្រឹមត្រូវឬកប់ចោលនិងបើមានករណីក្តៅខ្លួនសង្ស័យជំងឺគ្រុនឈាមមិនថាកុមារឬមនុស្សចាស់ទេគឺត្រូវបញ្ជួនទៅកាន់ពេទ្យរដ្ឋក្នុងរយៈពេល៤៨ម៉ោងជាកំហិតបើមិនដូច្នោះទេនឹងប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ នេះកម្ពុជាមានករណីជំងឺគ្រុនឈាមចំនួន៤៦៦៨ករណីក្នុងនោះស្លាប់​១០ករណីមានការកើនឡើងជិត២ដងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២កន្លងទៅដែលមានករណីជំងឺគ្រុនឈាមចំនួន ២៨៦៩ ករណី ក្នុងនោះស្លាប់៧ ករណី ។ រាជធានីខេត្តដែលមានករណីជំងឺគ្រុនឈាមច្រើនរួមមានរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ ពោធិ៍ សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំង សៀមរាប បន្ទាយមានជ័យ និងខេត្តតាកែវ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១១ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម១៧ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ២០ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម