Connect with us

ព័ត៌មានជាតិ

​(បទយកការណ៍) ៥ ឆ្នាំនេះ មាន​សមិទ្ធផលជាតិ​ធំៗ​​ ៤ លេចធ្លោ​​​ ទទួល​បាន​ការ​សាទរពីពលរដ្ឋ​​

បានផុស

នៅ

រដ្ឋាភិបាលអណ្ណត្តិទី ៦ សម្រេចបានសមិទ្ធផលធំៗជាច្រើន ដែលបានបម្រើដល់ផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ។

ស្រុកកោះសូទិននៅមិនឆ្ងាយពីក្រុងកំពង់ចាម។ ជាស្រុកមួយមានភូមិសាស្រ្តជាប់ដងទន្លេ ពលរដ្ឋកន្លងទៅជួបការលំបាកលើផ្លូវធ្វើដំណើរ ខណៈតំបន់ខ្លះត្រូវឆ្លងទូកដប្រឈមមុខគ្រោះថ្នាក់ផ្សេងៗ។

បច្ចុប្បន្នស្ថានភាពក្នុងមូលដ្ឋានមានការអភិវឌ្ឍរីកចម្រើន។ ផ្លូវស្ពានត្រូវបានស្ថាបនាខ្វាត់ខ្វែងតភ្ជាប់ពីទីប្រជុំជនទៅតំបន់ជនបទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ិន ដារ៉ា

ពលរដ្ឋរស់នៅភូមិព្រែករំដេងលិច ឃុំពង្រ ស្រុកកោះសុទិន លោក អ៊ិន ដារ៉ា បានឲ្យដឹងថា បើប្រៀបធៀបពីមុនមកឥលូវខុសគ្នាដូចមេឃនិងដី។ សមិទ្ធផលផ្លូវស្ពានត្រូវបានស្ថាបនាតភ្ជាប់ពីភូមិមួយទៅភូមមួយសម្រួលការធ្វើដំណើរបានយ៉ាងងាយស្រួល។

លោកយាយ ហង់ ណៃសេង រស់នៅភូមិទួលគ ឃុំទន្លេបិទ ក៏មើលឃើញអំពីការអភិវឌ្ឍក្នុងមូលដ្ឋាន។ ក្នុងវ័យជាង ៧០ ឆ្នាំ លោកយាយបានបញ្ជាក់ថា ក្នុងមួយជីវិតទើបតែសម័យនេះទេនៅក្នុងស្រុកភូមិដែលលោកយាយរស់នៅមានផ្លូវក្រាល​បេតុងយ៉ាងល្អស្អាត ទាំងអ្នកមានឡានមានម៉ូតូអាចជិះធ្វើដំណើរងាយស្រួលមិនពិបាកលុយទឹកលីកង់ដូចជំនាន់មុន។

លោក​យាយ ហង់ ណៃសេង

ក្រៅពីផ្លូវបេងតុងឡើងរលោងស្អាត ស្ពានបេតុងថ្មីមួយក៏កំពុងដំណើរការសាងសង់តភ្ជាប់ពីឃុំទន្លេបិទក្នុងស្រុកត្បូងឃ្មុំ និងឃុំពង្រក្នុងស្រុកកោះសូទិន ដែលគ្រោងប្រើប្រាស់រយៈពេលសាងសង់ ១៨ ខែ។

មេការមើលការខុសត្រូវការដ្ឋានសាងសង់ស្ពានលោក ព្រហ្ម ផេង ឲ្យដឹងថា កន្លងទៅនៅតំបន់នេះនៅខែទឹកឡើងមានការលំបាក ពលរដ្ឋត្រូវប្រើទូកដចម្លង ហើយក៏ធ្លាប់មានគ្រោះថ្នាក់មានអ្នកលង់ទឹកទៀតផង។

លោក ព្រហ្ម ផង

តាមរយៈស្ពានថ្មីដែលកំពុងសាងសង់នេះ លោករំពឹងថានឹងជួយបានច្រើន កាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ និង​ជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋបានល្អប្រសើរជាងមុន។

«មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម» គឺជាទិសស្លោកដែលប្រមុខរដ្ឋាភិបាលតែងតែរំលឹកជារឿយៗ។ គោលនយោបាយអភិវឌ្ឍផ្លូវស្ពានជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង ៤ ដែលក្នុងនោះមាន ទឹក ផ្លូវ ភ្លើង និងមនុស្ស។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទូទាំងប្រទេស គឺជាការគិតគូរវែងឆ្ងាយរបស់ប្រមុខរដ្ឋាភិបាលដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ។ ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ជាការវិនិយោគដ៏ធំជាប្រវត្តិសាស្រ្តដែល​ចាយ​ទុន​រាប់ពាន់លានដុល្លារ។

លោក ស៊ុន ចាន់ថុល

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ការបោះទុនវិនិយោគលើផ្លូវល្បឿន​លឿន​បង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្រ្តីបានបន្តថា បើគ្មានសុខសន្តិភាព ស្ថិរភាពនយោបាយទេ ក៏មិនអាចទាក់ទាញអ្នកវិនិយោគហ៊ានយកលុយរាប់ពាន់លានដុល្លារមកបោះទុនវិនិយោគក្នុងគម្រោងដ៏ធំនេះដែរ។

ក្រៅពីសមិទ្ធផលផ្លូវស្ពានដែលមានការអភិវឌ្ឍរីកចម្រើនទូទាំងប្រទេស រដ្ឋាភិបាលអណ្ណតិទី ៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានសម្រេចជោគជ័យដ៏ធំមួយទៀត គឺការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩។ កម្ពុជាក៏ដូចជាពិភពលោកទាំងមូលប្រឈមមុខវិបត្តិសកលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម និងជីវភាពប្រជាពលរដ្ឋ។

រដ្ឋាភិបាលបានដាក់ចេញផែនការយុទ្ធសាស្រ្តដោយកៀរគរកម្លាំងជាតិសរុប បើកយុទ្ធនាការជាតិចាក់ស្រោចវ៉ាក់សាំងទូទាំងប្រទេស សំដៅបង្កើតឱ្យបានភាពស៊ាំសង្គមនិងសេដ្ឋកិច្ច ដើម្បីអាចឱ្យកម្ពុជាបើកប្រទេសពេញលេញឡើងវិញ ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញជាបណ្តើរៗ។ ជាលទ្ធផលសេដ្ឋកិច្ចកម្ពុជាមានកំណើនវិជ្ជមានក្នុងអត្រា ៣% នៅក្នុងឆ្នាំ ២០២១ និងក្នុងរង្វង់ ៥% នៅក្នុងឆ្នាំ ២០២២ ហើយរំពឹងថាឆ្នាំ ២០២៣ សេដ្ឋកិច្ចកម្ពុជាអាចមានកំណើនរង្វង់ ៦%។

សម្តេច​តេជោ ហ៊ុន សែន

ថ្លែងនៅក្នុងជំនួបជាមួយកម្មករ កម្មការិនីប្រមាណ ២ ម៉ឺននាក់នៅរាជធានីភ្នំពេញកាលពីថ្ងៃ ១៣ មិថុនា ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា បើគ្មានយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងទេនោះ មិនដឹងថាកម្ពុជាមានវាសនាយ៉ាងណានោះទេ។ សម្តេចមានប្រសាសន៍ថា រាជរដ្ឋាភិបាលខិតខំរកគ្រប់វិធី ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឲ្យរួចផុតពីជំងឺកូវីដ-១៩។

យោងតាមគេហទំព័រ Nikkei Asia បានចាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសកំពូលមួយ ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក ដោយផ្អែកលើសន្ទស្សន៍ Nikkei COVID-19 Recovery Index រួមមានអត្រាចាក់វ៉ាក់សាំងខ្ពស់ជាងគេក្នុងពិភពលោក និងយុទ្ធសាស្ត្រ «រស់នៅតាមគន្លងប្រក្រតីភាពថ្មីជាមួយកូវីដ-១៩»។

ឆ្នាំ២០២២ ក៏ជាឆ្នាំជោគជ័យមួយទៀតរបស់កម្ពុជា ដែលបានដឹកនាំរៀបចំកិច្ចប្រជុំកំពូលអាស៊ាន។ ក្នុងនាមជាម្ចាស់ផ្ទះនិងជាប្រធានប្តូរវេន កម្ពុជាប្រឈមបញ្ហាក្តៅជាច្រើនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់អាស៊ានរួមមាន៖ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនជាដើម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅពេលទទួលញញួរជាប្រធានអាស៊ានថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងខិតខំដឹកនាំអាស៊ាន ដើម្បីឈានទៅសម្រេចសមិទ្ធផលសំខាន់ៗថែមទៀត។

ចាប់តាំងពីក្លាយជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានជោគជ័យជាប្រវត្តិសាស្រ្តចំនួនពីរដងរួចមកហើយ។ បទពិសោធ៍ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានដំបូងកាលពីឆ្នាំ២០០២ និងនៅឆ្នាំ ២០២២ ទោះបីមានការប្រឈមហើយស្មុគស្មាញជាងមុន ដូចជាស្ថានភាពនៅមីយ៉ាន់ម៉ា សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែកម្ពុជាបានគ្រប់គ្រងកិច្ចការដ៏លំបាកទាំងនេះបានយ៉ាងល្អ។

ដោយឡែកជោគជ័យដ៏ត្រចះត្រចង់របស់រដ្ឋាភិបាលនៅចុងអណ្ណិតទី ៦ គឺការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនិងប៉ារាហ្គេមជាលើកដំបូងក្នុងរយៈពេលជាង ៦៤ ឆ្នាំ។ ស្មារតីនៃស៊ីហ្គេមបានបង្រួបបង្រួបបេះដូងពលរដ្ឋខ្មែរគ្រប់គ្នាឲ្យមានមោទនភាព និងរំជួលអារម្មណ៍រហូតដល់ស្រក់ទឹកភ្នែក សម្រាប់មហាព្រឹត្តិការណ៍ដែលត្រូវចារទុកជាប្រវត្តិសាស្រ្តតកូនតចៅជំនាន់ក្រោយ។

កម្ពុជាជាប្រទេសក្រ ប៉ុន្ដែបេះដូងធំ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ ពាន់នាក់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា កេរ្តិ៍ឈ្មោះរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងត្រូវបានចងចាំបន្សល់ទុកឲ្យកូនខ្មែររាប់រយឆ្នាំទៅមុខទៀត។

ទាំងថ្នាក់ដឹកនាំ ពលរដ្ឋទូទាំងប្រទេសបានលើកពីតម្លៃនៃសន្តិភាព ទើបនាំឲ្យប្រទេសកម្ពុជាអាចឈានសម្រេចបានសមិទ្ធផលនិងអ្វីៗសព្វបែបយ៉ាងដូចពេលបច្ចុប្បន្ននេះ។ វត្តមានសន្តិភាពជំនួសឱ្យសង្គ្រាម បានផ្តល់ឱកាសឱ្យកម្ពុជាអភិវឌ្ឍគ្រប់វិស័យ។

ការដាក់ចេញយុទ្ធសាស្រ្តគន្លឹះនិងនយោបាយឈ្នះ-ឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បាននាំមកឱ្យកម្ពុជានូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមពេញលេញ ព្រមទាំងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច លើគ្រប់វិស័យទាំងនៅទីក្រុង និងជនបទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម