ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះសីហនុ អនុញ្ញាតឲ្យធ្វើដំណើរតាមផ្លូវទឹកឡើងវិញ តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់
អាជ្ញាធរខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យមានការធ្វើដំណើរតាមផ្លូវទឹកឡើងវិញ តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវមានអាវពោងសុវត្ថិភាព និងមានការត្រួតពិនិត្យដោយមន្រ្តីជំនាញ។

កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំឲ្យផ្អាកធ្វើដំណើរនៅលើផ្ទៃសមុទ្រ ដោយសារឥទ្ធិពលព្យុះមានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗ មិនអាចឲ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាន។

តាមរយៈសារសំឡេងរបស់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣នេះ បានឲ្យដឹងថា តាមការសំណមពររបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមទូក ឬកាណូត ដើម្បីដឹកស្បៀងអាហារទៅកាន់កោះផ្សេងៗ គឺអាជ្ញាធរអនុញ្ញាតអាចឲ្យធ្វើដំណើរបាន តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់។

លោកបន្ថែមថា ការធ្វើដំណើរនេះ ត្រូវមានអាវពោងសុវត្ថិភាព និងមានការត្រួតពិនិត្យដោយមន្រ្តីជំនាញ ដើម្បីបង្ការ ការពារដល់សុវត្ថិភាពប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅកាន់កោះផ្សេងៗបានទាន់ពេលវេលា ជៀសវាងហានិភ័យ ឬគ្រោះថ្នាក់ដោយបច្ច័យផ្សេងៗទៀត។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំដល់ប្រជានេសាទ អាចអនុញ្ញាតឲ្យចេញទៅប្រកបមុខរបរនេសាទបាន។ ប៉ុន្តែអាចនេសាទក្នុងរយៈពេញខ្លីៗ ដូចជា៖ ចេញទៅនេសាទ ពេលព្រឹកវិលមកវិញពេលល្ងាច ឬព្រលប់តែប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យប្រជានេសាទចេញទៅនេសាទ លើស ឬហួសថ្ងៃកំណត់ ដែលនាំឲ្យមានគ្រោះថ្នាក់ ឬហានិភ័យដោយយថាហេតុ។
ចំណែកលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានកម្ពុជាថ្មីបន្ថែមថា រលកសមុទ្រមានការធ្លាក់ចុះក្នុងកម្រិតលើធម្មតាបន្តិច។ ចំណែកឯមេឃនៅមានភ្លៀងធ្លាក់បន្តបន្ទាប់ អាចថា មានភ្លៀងធ្លាក់ក្នុងរយៈពេលពេញមួយថ្ងៃនេះតែម្ដង។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៨ ខែកក្កដានេះ បានជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣។ នៅក្នុងសេចក្ដីជូនដំណឹងនោះ បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងបន្តទទួលរងឥទ្ធិពលពីជ្រលងព្យុះទី ៤ ឈ្មោះ “តាលីម” TALIM និងខ្យល់មមូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គុរ។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតប្រទេសហ្វីលីពីនសម្ពោធទាប សកម្មមួយនឹងអាចវិវត្តជាព្យុះមួយថ្មីទៀត ពេលចូលទៅដល់ភាគខាងជើងប្រទេសហ្វីលីពីន។
ចំណែកឯនៅតំបន់មាត់សមុទ្រក្នុងប្រទេសកម្ពុជា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់។ សម្រាប់ក្របខណ្ឌអាកាសធាតុប្រទេសកម្ពុជានឹងធ្វើឲ្យមានសីតុណ្ហភាព ប្រែប្រួលទៅតាមតំបន់មួយចំនួន។
អាកាសធាតុនេះ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរទៅច្រើន លាឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ចំណែកនៅលើផ្ទៃសមុទ្រវិញ គឺនឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងមានរលកសមុទ្រកម្ពស់ខ្ពស់ទៀតផង៕
អត្ថបទ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?