ព័ត៌មានជាតិ
គណបក្សខ្មែររួបរួមជាតិ កំពុងដង្ហែក្បួនទ្រង់ទ្រាយធំនៅខេត្តបាត់ដំបង
នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ នេះ គេសង្កេតឃើញគណបក្សខ្មែររួបរួមជាតិ កំពុងប្រមូលផ្ដុំសមាជិក សមាជិកា របស់គណបក្ស និងបានធ្វើការដង្ហែក្បួនតាមដងវិថីកណ្ដាលក្រុងបាត់ដំបង ដោយមានការឃោសនាដោយគ្រឿងបំពងសំឡេងផងដែរ។
នៅពិធីដង្ហែក្បួនឃោសនារកសំឡេងសម្រាប់ការបោះឆ្នោត នីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ គេក៏សង្កេតឃើញវត្តមានរបស់ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ក្នុងក្បួនដង្ហែនេះផងដែរ។
ក្នុងនោះដែរ ក៏មានការចូលរួមដង្ហែពី សមាជិក សមាជិកា ប្រមាណជិត ១០០ នាក់ និងមានរថយន្ត ម៉ូតូ ប្រមាណជិត ៥០ គ្រឿង ដោយបានដង្ហែតាមផ្លូវនានាកណ្ដាលក្រុងបាត់ដំបង អមទៅដោយការឃោសនា លើលេខរៀងទី ៤ របស់គណបក្សខ្មែររួបរួមជាតិ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន