ព័ត៌មានជាតិ
តើអភិបាលរាជធានី-ខេត្តទាំង២៥ មានការិយាល័យបោះឆ្នោតនៅទីណាខ្លះ?
ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចេញទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្ដដា ឆ្នាំ២០២៣។ ក្នុងនោះ អភិបាលរាជធានី-ខេត្តទាំង២៥ របស់កម្ពុជា ក៏បានត្រៀមខ្លួនរួចរាល់ផងដែរសម្រាប់ការទៅបោះឆ្នោតជាសកលនេះ។

ជាក់ស្ដែង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងត្រូវទៅបោះឆ្នោតនៅការិយាល័យលេខ ១១០១ តំបន់កាំកូស៊ីធី (សង់រោង) សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ខណៈអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន មានឈ្មោះនៅការិយាល័យបោះឆ្នោតលេខ ០២៩៨ ទីតាំងសាលារៀន ឡាហ្វ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ត្រូវបោះឆ្នោតនៅការិយាល័យលេខ ០៨០៦ ទីតាំងសាលាមត្តេយ្យកុមារថ្មី ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប មានឈ្មោះនៅការិយាល័យបោះឆ្នោតលេខ ១៤៥៥ នៃសាលារៀនមុខនាគ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប។
សម្រាប់អភិបាលខេត្តកំពត លោក ម៉ៅ ធនិន មានឈ្មោះបោះឆ្នោតនៅការិយាល័យលេខ ០៨៨៥ ក្នុងសាលាបឋមសិក្សាសម្ដេចតា ស្ថិតក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ខណៈលោក អភិបាលខេត្តបាត់ដំបង លោក សុខ លូ មានឈ្មោះនៅការិយាល័យ ០៥០៣ អនុវិទ្យាល័យសោហឺ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ចំណែក លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅការិយាល័យបោះឆ្នោតលេខ ០៦៧៣ ក្នុងសាលាបឋមសិក្សាកុមារសង្គ្រោះ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានឈ្មោះនៅការិយាល័យលេខ ០៤៨៦ នៅសាលាបឋមសិក្សាក្សិណ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ចំពោះអភិបាលខេត្តកំពង់ឆ្នាំង គឺលោក ស៊ុន សុវណ្ណារិទ្ធិ វិញ មានឈ្មោះបោះឆ្នោតនៅការិយាល័យលេខ ០១៨៦ ស្ថិតនៅសាលាបាលីវត្តខ្សាម សង្កាត់ខ្យាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ រីឯ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅការិយាល័យលេខ ០៣១៣ ក្នុងបឋមសិក្សាម្តុំខាងជើង សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជាមួយគ្នានេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ត្រូវបោះឆ្នោតនៅការិយាល័យលេខ ០៤១៨ នៅក្នុងបឋមសិក្សាកំពង់ធំក្រុង សង្កាត់កំពង់ធំ ក្រុងកំពង់ធំ ខេត្តកំពង់ធំ ស្របពេលដែលអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ មានឈ្មោះនៅការិយាល័យលេខ ០៤០៦ ដែលស្ថិតនៅក្នុងអនុវិទ្យាល័យសីហនុរាជ្យ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បើក្រឡេកមកមើលអ្នកដឹកនាំជាស្ត្រី ២រូបវិញ គឺលោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុង មានឈ្មោះបោះឆ្នោតនៅការិយាល័យលេខ ០០៥៩ ក្នុងបឋមសិក្សាទីរួមខេត្ត សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ និង អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បោះឆ្នោតនៅការិយាល័យលេខ ០០៤៦ ក្នុងវិទ្យាល័យ ក្រុងទេពនិម្មិប៉ៃលិន សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
អភិបាលខេត្តក្រចេះ លោក វ៉ា ថន មានឈ្មោះបោះឆ្នោតនៅការិយាល័យលេខ ០១៩១ នៅវិទ្យាល័យសម្តេចតេជោហ៊ុនសែនក្រុងក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានឈ្មោះបោះឆ្នោតនៅការិយាល័យលេខ ០១០៥ នៅទីសាធារណៈភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោក គីម រិទ្ធី អភិបាលបាលខេត្តព្រះវិហារ មានឈ្មោះបោះឆ្នោតនៅការិយាល័យលេខ ០៣០០ ក្នុងបឋមសិក្សាត្បែងខាងជើង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បោះឆ្នោយនៅការិយាល័យលេខ ១៥៦៩ នៅបឋមសិក្សាវត្តថ្មី សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
អភិបាលខេត្តពោធិ៍សាត់ លោក ខួយ រីដា បោះឆ្នោតនៅការិយាល័យលេខ ០៦០៥ នៅបឋមសិក្សាពោធិ៍សាត់ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនៈគិរី បោះឆ្នោតនៅការិយាល័យលេខ ០០៥៧ នៅបឋមសិក្សាបានសៀក សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនៈគិរី។
ចំពោះអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង មានឈ្មោះបោះឆ្នោតនៅការិយាល័យលេខ ០១១៩ នៅគរុកោសក្យភូមិភាគ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ រីឯ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បោះឆ្នោតនៅការិយាល័យលេខ ១០០៤ នៅវិទ្យាល័យ ជា ស៊ីម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
សម្រាប់អភិបាលខេត្តកែបវិញ លោក សោម ពិសិដ្ឋ មានឈ្មោះបោះឆ្នោតនៅការិយាល័យលេខ ០០៦៥ នៅអនុវិទ្យាល័យហ៊ុនសែនកែប សង្កាត់កែប ក្រុងកែប។ ចំណែក លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បោះឆ្នោតនៅការិយាល័យលេខ ០២៨៣ នៅអនុវិទ្យាល័យសំរោង សង្កាត់សំរោង ក្រុងសំរោង។ ដោយឡែក អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បោះឆ្នោតនៅការិយាល័យលេខ ១១៦៨ នៅបឋមសិក្សា ស ខេង ឃុំស្រឡប់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា