Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង សរសើរអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលរៀបចំប្រភេទកីឡាត្រៀមប្រកួតនៅកាណាដា

បានផុស

នៅ

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កោតសរសើរ​​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ បាន​រៀបចំ​ប្រភេទ​កីឡា និង​ត្រៀម​ចេញ​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​កាណាដា ដែល​ជា​បេសកកម្ម​ដ៏​មាន​សារៈសំខាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​កោតសរសើរ​នេះ ខណៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​គ្រូ​បង្វឹក កីឡាករ កីឡា​ការិនី នៃ​ក្រុម​ប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ដែល​ត្រៀម​ចេញ​ទៅ​ប្រកួត​កីឡា​នគរបាល និង​កង​ពន្លត់​អគ្គិភ័យ​ពិភពលោក លើក​ទី ២០ ឆ្នាំ ២០២៣ (The 20th World Police and Fire Games 2023) នៅ​ប្រទេស​កាណាដា នា​ព្រឹកថ្ងៃ​ទី ២០ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ។

ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ កោតសរសើរ​ចំពោះ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ បាន​រៀបចំ​ប្រភេទ​កីឡា និង​ត្រៀម​ចេញ​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​កាណាដា ​ដែល​បេសកកម្ម​ដ៏​មាន​សារៈសំខាន់​នេះ មិន​ត្រឹមតែ​សម្រាប់​ក្រសួងមហាផ្ទៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រទេសជាតិ​ទាំងមូល។

នៅ​ក្នុង​ឱកាស​នោះ​ដែរ សម្ដេច ស ខេង បាន​មាន​ប្រសាសន៍​ដោយ​សង្ខេប​អំពី​សមិទ្ធផល និង​ការងារ​សំខាន់ៗ ដែល​ក្រសួងមហាផ្ទៃ​សម្រេច​បាន​ក្នុង​រយៈពេល ៥ ឆ្នាំ នៃ​នីតិកាល​ទី ៦ ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២៣ ក្នុង​នោះ​មាន​ដូចជា វិស័យ​កំណែទម្រង់​រដ្ឋបាល​សាធារណៈ កំណែទម្រង់​កងកម្លាំង​នគរបាល​ជាតិ ព្រម​ទាំង​កំណែទម្រង់​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ​ផង​ដែរ។

ជាមួយ​គ្នា​នេះ សម្ដេច​ក្រឡា​ហោម ស ខេ ក៏បាន​កោតសរសើរ​ចំពោះ​កីឡាករ កីឡា​ការិនី នៃ​ក្រុម​ប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ដែល​ទទួល​បាន​ជ័យជំនះ​ក្នុង​ការ​ប្រកួត​ទាំង​កម្រិត​ជាតិ កម្រិត​តំបន់ និង​អន្តរជាតិ ជា​បន្តបន្ទាប់ រួម​ទាំង​ក្នុង​ព្រឹត្តិការ​ស៊ីហ្គេម ដែល​កម្ពុជា​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ ២០២៣ នេះ។ សម្ដេច ស ខេង បាន​ជូនពរ​ប្រតិភូ​កីឡា​ធ្វើដំណើរ​ទៅ​ប្រទេស​កាណាដា សូម​ប្រកប​ដោយ​សុវត្ថិភាព និង​ជោគជ័យ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥៨ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម