Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ មានបណ្ដឹងចំនួន ៣២ នៅក្នុងដំណើរការឃោសនាបោះឆ្នោត រយៈពេល ២០ថ្ងៃ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងថា ចាប់ពីថ្ងៃទី ១ ដល់ព្រឹកថ្ងៃទី ២០ ខែកក្កដានេះ​ មានបណ្ដឹងចំនួន ៣២ ត្រូវបានប្ដឹងនៅក្នុងដំណើរការឃោសនាបោះឆ្នោតជ្រើសតាំង​ តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា បណ្ដឹងទាំង ៣២​នោះ ត្រូវបានប្ដឹងនៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត។ ក្នុងចំណោមបណ្ដឹងទាំងនោះ មាន ១១បណ្ដឹង ត្រូវបានដោះស្រាយចប់រួចរាល់ ហើយ ២១បណ្ដឹងទៀត បាននិងកំពុងដោះស្រាយ។

អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងបន្តថា ក្នុងចំណោមបណ្ដឹងទាំង ៣២នោះ​ មាន ៩បណ្ដឹងបានប្ដឹងបន្តមកកាន់គណៈ​កម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ហើយបណ្ដឹងទាំង ៩នោះ ក៏ត្រូវបានដោះស្រាយចប់រួចរាល់ដែរ។

លោក សោម សូរីដា បានបញ្ជាក់ថា បណ្ដឹង ១​ក្នុងចំណោមបណ្ដឹងទាំង ៣២នោះ គឺពាក់ព័ន្ធទៅនឹងការបង្ហោះសារ ដែលមានការរើសអើងពូជសាសន៍ និង ១បណ្ដឹងទៀតពាក់ព័ន្ធនឹងជនមិនស្គាល់អត្តសញ្ញា​ណ ដែលបានយកស្លាកគណបក្សយោបាយ​មួយ ទៅបិទនៅលើរូបថតថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។​

ចំណែកឯបណ្ដឹងចំនួន ៣០ផ្សេងទៀត គឺពាក់ព័ន្ធទៅនឹងការរំលោភបំពានលើមាត្រា ១៤២ថ្មី ច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ ហើយកម្មវត្ថុនៃបណ្ដឹងនោះ គឺប្ដឹងចំពោះការប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការណែនាំ ឬញុះញង់អ្នកបោះឆ្នោត ឲ្យបំផ្លាញសន្លឹកឆ្នោត។

ការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ បានចាប់ផ្ដើមពីថ្ងៃទី ១ ខែកក្កដា នឹងបញ្ចប់នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣។ ចំណែកឯការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២០ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម