Connect with us

ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី​បង្កើត​​សសរស្ដម្ភ ៥ ផែនការ​រៀបចំដែនដីចក្ខុវិស័យឆ្នាំ​២០៤០

បានផុស

នៅ

ខេត្ត​មណ្ឌល​គិរី គឺ​ជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បៃតងផ្អែក​លើ​ធនធាន​ធម្មជាតិ និង​វប្បធម៌​សម្បូរ​បែប។ អាកាស​ធាតុ ធម្មជាតិ ទេស​ភាព ទន្លេ ប្រជុំភ្នំ-សមុទ្រ ព្រៃ​ឈើ ដ៏​សែន​មនោរម្យ​របស់​ខេត្តបាន​រួម​ចំណែក​ជា​ចម្បង​នៅ​ក្នុង​ការ​លើក​កម្ពស់​ប៉ូល​ខេត្ត​នៅ​ភាគ​ឦសាននេះ ស្រប​តាម​ការ​តម្រង់​ទិស​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​ដែនដី​ដ៏​ត្រឹមត្រូវ មាន​សណ្ដាប់​ធ្នាប់និង​គុណភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង ​«ផែន​ការ​រៀប​ចំ​ដែន​ដី​ខេត្ត​មណ្ឌល​គិរី ចក្ខុវិស័យ​ឆ្នាំ​២០៤០» បាន​ចង្អុល​បង្ហាញពី​សសរស្ដម្ភ​ទាំង ៥ របស់​ខេត្ត​មណ្ឌលគិរី។

ពាក់ព័ន្ធ​ទៅ​នឹង​សសរស្ដម្ភ​ទាំង ៥ ​របស់​ខេត្ត​មណ្ឌល​គិរី មាន​ដូច​ជា៖​

ការ​ការពារ និង​ការ​គ្រប់គ្រង​សេវាកម្ម​អេកូឡូស៊ី​រួមគ្នា

ខេត្ត​មណ្ឌល​គិរី​ មាន​ធនធានធម្មជាតិ​យ៉ាង​សម្បូរ​បែប​ដែល​ផ្ដល់​នូវ​សេវាកម្ម​ធម្មជាតិ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​យ៉ាង​ច្រើន សុទ្ធសឹង​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ខេត្ត​ប្រកប​ដោយ​ចិរភាព។ ការ​អភិរក្ស​ព្រៃ​ឈើជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​ចំណែក​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួលអាកាស​​ធាតុ។

អេកូទេសចរណ៍​ដែល​ផ្ដល់​តម្លៃ​អត្តសញ្ញាណ​វប្បធម៌​ចម្រុះ​​ជនជាតិ និង​បរិស្ថាន​របស់​ខេត្ត

ភាព​វិសេស​នៃ​វប្បធម៌ និង​បរិស្ថាន​ធម្មជាតិ​របស់​ខេត្ត​មណ្ឌលគិរី គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​។ ភាព​ចម្រុះនិង​សម្បូរ​​បែប​នៃ​ព្រៃ​ឈើ ទេសភាព​កសិកម្ម ក៏​ដូច​ជា​វប្បធម៌​ជនជាតិ​ដើមភាគ​តិច​របស់​ខេត្ត​ គឺ​ជា​សម្បត្តិ​ដ៏​សំខាន់ និង​វិសេស​វិសាល​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​នេះ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ ការ​អភិវឌ្ឍ​ទេសចរណ៍​ដោយ​មាន​ទំនួល​ខុស​ត្រូវ​ផ្សារ​ភ្ជាប់​នឹង​គុណ​តម្លៃ​បរិស្ថាន និង​វប្បធម៌​ប្រពៃណី មាន​សារៈសំខាន់ដើម្បី​ថែ​រក្សា​ភាព​វិសេស​គ្មាន​​ពីរ​សម្រាប់​ខេត្ត​មណ្ឌលគិរី។

ការ​អភិវឌ្ឍ​កសិកម្ម​ប្រកប​ដោយ​និរន្តរភាព​ដែល​គិត​គូរ​ដល់​ជីវៈ​ចម្រុះ និង​ផល​ប្រយោជន៍​កសិករ​ខ្នាត​តូច

ការ​អភិវឌ្ឍ​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​​នាំចេញ​ដែល​មាន​ទុន​ពឹង​ផ្អែក​លើ​ផ្នែក​កសិឧស្សាហកម្ម (សម្បទាន​ដី​សេដ្ឋកិច្ច និង​​ចម្ការ​ដំណាំ​ឯកជន​ខ្នាត​មធ្យម) និង​កសិកម្ម​ខ្នាត​តូច​ជា​លក្ខណៈ​គ្រួសារ​ដែល​កំពុង​មាន​កំណើន និង​មាន​សារៈសំខាន់​សម្រាប់​ខេត្ត​មណ្ឌលគិរី។ វិស័យ​ទាំង​ពីរ នឹង​វិវត្ត​រួមគ្នា​តាម​រយៈ​ភាព​ជា​ដៃ​គូ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ និង​ផ្ដល់​ផល​ប្រយោជន៍​​ទៅ​វិញ​ទៅ​មក។ មាគ៌ា​នេះត្រូវ​ដើរ​តាម​គោលការណ៍​ពិពិធ​កម្ម​កសិកម្ម តាម​បែប​ធម្មជាតិ​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​បង្កើន​ផលិតកម្ម និង​ផលិត​ភាព ការ​អភិរក្ស​ធនធាន​ធម្មជាតិ ដូច​ជា​​ដី និង​ទឹក ព្រម​ទាំង​បង្កើន​ភាព​ធន់​របស់​គ្រួសារ និង​​ជីវភាព​កសិករ​ទប់ទល់​ពេល​អាកាសធាតុ​មិន​ទៀង​ទាត់។ ការ​ពង្រីក​ផ្ទៃ​ដី​កសិកម្ម​ដោយ​គ្មាន​ផែនការ​គ្រោង​ទុក​ជា​មុន​ត្រូវ​​បញ្ចប់។

ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈមទាំង​នេះ ការ​រីក​ចម្រើន​នៃ​កសិកម្ម​ដែល​មាន​ផែនការ​ច្បាស់​លាស់ គឺ​ពិត​ជា​មាន​សារៈសំខាន់​​ណាស់​ក្នុង​ការ​តម្រង់​​ទិស ការ​អភិវឌ្ឍ​ដែនដី ដើម្បី​ធានា​ការ​​អភិវឌ្ឍ​​ដោយ​ផ្នែក ឬ​ការ​អភិវឌ្ឍ​​បន្ថែម​​នៃ​ផ្ទៃ​​ដី​កសិកម្ម​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​តំបន់​ព្រៃ​ឈើ ដើម្បី​ធានា​បាន​នូវ​​ចិរភាព​បរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី ដោយ​មេ​ត្រូវ​រក្សា​​ស្ថានភាព និង​ទេសភាព ភូមិ​សាស្ត្រ​ធម្មជាតិ​នៃ​តំបន់​ខ្ពង់​រាប។ ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​បៃតង ការ​អភិវឌ្ឍ​កសិកម្ម ការ​បង្កើត​​របៀង​ធម្មជាតិ និង​ការ​ដាំ​គម្រប​ព្រៃ​ឡើង​វិញ​នឹង​រួម​​ចំណែក​ដល់​ការ​កាត់​​បន្ថយ​ការ​សាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​កម្រិត​ផល ប៉ះ​ពាល់​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ។

មជ្ឈ​មណ្ឌល​ប៉ូល​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ភាគ​ឦសាន​ប្រកប​ដោយ​ភាព​រស់​រវើក​ផ្សារ​ភ្ជាប់​ទៅ​នឹង សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រី​កោណ​កម្ពុជាឡាវវៀតណាម

ខេត្ត​មណ្ឌលគិរី​ ជា​ខេត្ត​មួយ​ស្ថិត​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម​ ដែល​មាន​សេដ្ឋកិច្ច រស់​រវើក និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​សមាហរណកម្ម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​តាម​រយៈ​ការ​ផ្តល់ សេវាកម្ម​ដឹក​ជញ្ជូន ការ​ជំរុញ​ផលិតកម្ម​កសិឧស្សាហកម្ម​មាន​គុណភាព​ខ្ពស់ ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ធុន​ស្រាល ផ្អែក​លើ​ចំណេះ​ដឹង បច្ចេកវិទ្យា និង​នវានុវត្តន៍ ការ​ជំរុញ​ពាណិជ្ជកម្ម​ឌីជីថល និង​ជា​​ច្រក​ទ្វារ​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​វៀតណាម និង​តំបន់។

ការ​រីក​ចម្រើន​នៃ​នគរោបនីយកម្ម​ដែល​ផ្តល់​តម្លៃ​លើ​ធម្មជាតិ​ និង​ទេសភាព

ក្នុង​បរិបទ​នៃ​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច និង​ការ​កើន​ឡើង​នៃ​អត្រា​ចំណូល​ស្រុក​​ខ្ពស់​នា​ពេល​អនាគត ចំនួន​ប្រជាជន​នៅ​តាម​ទី​ប្រជុំ​ជន​ក្នុង​ខេត្ត​នឹង​មាន​សម្ពាធ​ទាំង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត លើ​ដី និង​លើ​សេវាកម្ម គ្រប់​ប្រភេទ។ ចំពោះ​ស្ថានភាព​នេះ មជ្ឈមណ្ឌល​ទី​​ប្រជុំ​ជន​​បច្ចុប្បន្ន និង​មជ្ឈមណ្ឌល​ទី​ប្រជុំ​ជន​ដែល​រីក​ចម្រើន​ថ្មីៗ ត្រូវ​ការ​ប្លង់​គោល​ប្រើប្រាស់​ដី​ដ៍​ប្រសើរ ដើម្បី​បញ្ចៀស​ពី​ការ​រីក​ដុះដាល​នៃ​ទី​ប្រជុំ​ជន​ដោយ​មិន​ទៅ​តាម​ការ​​ចង់​​បាន និង​ទម្រង់​នៃ​ការ​អភិវឌ្ឍ​ដែល​គ្មាន​ផែន​ការ​ជាមុន។

ការ​ឆ្លើយ​​តប​ទៅ​នឹង​បញ្ហា​ប្រឈម​ទាំង​នេះ ការ​រីកចម្រើន​នៃ​នគរោបនីយកម្ម​ដែល​មាន​ផែនការ​ច្បាស់​លាស់​ គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​តម្រង់​ទិស​​ការ​អភិវឌ្ឍ​ដែនដី ដើម្បី​ធានា​ការ​អភិវឌ្ឍ​ដោយ​ផ្នែក ឬ​ការ​អភិវឌ្ឍ​បន្ថែម​នៃ​មជ្ឈមណ្ឌល​ទី​ប្រជុំ​ជន និង​ការ​តាំង​លំនៅឋាន​កាន់​តែ​​មាន​គុណ​ភាព​រស់​នៅ​កាន់​​តែ​ប្រសើរ និង​មាន​និរន្តរភាព ដោយ​ត្រូវ​រក្សា​ស្ថានភាព​ និង​ទេសភាព​ភូមិ​សាស្ត្រ​នៃ​​តំបន់​ខ្ពង់​រាប។ ការ​លើក​កម្ពស់​ ការ​អភិវឌ្ឍ​ទីក្រុង ទីប្រជុំជន​បៃតង​ក៏​នឹង​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​កម្រិត​ផល​ប៉ះពាល់​នៃ​នគរោបនីយកម្ម​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម