ព័ត៌មានជាតិ
លោក ប៉ាវ ស៊ីណា អំពាវនាវឲ្យកម្មករអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី ២៣ កក្កដា ឲ្យបានគ្រប់គ្នា
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានបង្ហោះវីដេអូខ្លីមួយក្នុងគណនីហ្វេកប៊ុកផ្ទាល់របស់លោក កាលពីព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣នេះ ដោយអំពាវនាវដល់កម្មករ-កម្មការិនី អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី ៧ នៅថ្ងៃទី ២៣ ខែកក្កដា ឲ្យបានគ្រប់ៗគ្នា។

តាមរយៈវីដេអូនេះ លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី ៧ គិតមកត្រឹមថ្ងៃនេះ គឺនៅសល់ត្រឹមតែ ៣ថ្ងៃទៀត តែប៉ុណ្ណោះ។ លោកថា «ឱកាស ៥ឆ្នាំមានតែម្ដងទេ! ដូច្នេះហើយ សូមបងប្អូនទាំងអស់គ្នាបំពេញកាតព្វកិច្ច ក្នុងនាមជាប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតជ្រើសរើស តំណាងរាស្រ្ត ឬគណបក្សនយោបាយដែលបងប្អូនពេញចិត្ត ដែលបងប្អូនគាំទ្រទៅតាមឆន្ទៈរបស់ខ្លួនឲ្យបានគ្រប់ៗគ្នា»។

កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំ ស្តីពី ការអនុញ្ញាតឲ្យកម្មករ-និយោជិតបានឈប់សម្រាក ដើម្បីទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំ ៣ចំណុចបន្ថែមដូចខាងក្រោម៖
១-ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ ស្តីពី ការងារ រួមមាន សិប្បកម្ម ក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត កាស៊ីណូ ផ្សារទំនើប និងគ្រប់អាជីវកម្មទាំងអស់ ត្រូវតែអនុញ្ញាតឲ្យកម្មករ-និយោជិត បានឈប់សម្រាកពីការងារចំនួន ៣ថ្ងៃ ជាកំហិត គឺនៅថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល ដើម្បីទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។
២-ប្រគល់ភារកិច្ចជូនក្រុមអធិការការងារថ្នាក់ក្រសួង និងថ្នាក់មន្ទីររាជធានី-ខេត្តទាំងអស់ សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ចុះត្រួតពិនិត្យការអនុវត្តកាតព្វកិច្ចឈប់សម្រាកនេះយ៉ាងម៉ឺងម៉ាត់។ ក្នុងករណី រកឃើញការបំពានកាតព្វកិច្ចនេះ ត្រូវចាត់វិធានការតាមច្បាប់ជាធរមាន។
៣-ករណីមានការមិនអនុវត្តតាមសេចក្ដីណែនាំខាងលើ កម្មករ-និយោជិតអាចផ្ដល់ព័ត៌មានមកក្រសួងជាបន្ទាន់ តាមរយៈតេឡេក្រាម https://t.me/KhmerWorkerChat ឬខ្សែទូរសព្ទបន្ទាន់ ១២៩៧។
សូមជម្រាបជូនថា រាជរដ្ឋាភិបាល បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំរថយន្តក្រុងចំនួន ៤៣០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់កម្មករ-និយោជិត និងប្រជាពលរដ្ឋទៅស្រុកកំណើត នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ និងការផ្តល់សេវាដឹកជញ្ជូនសាធារណៈប្រចាំថ្ងៃជូន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដោយមិនបង់ប្រាក់ និងមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ៕
អត្ថបទ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ