ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ាណែត ៖ សមាជិកបក្សប្រជាជនកម្ពុជា បានចូលរួមយ៉ាងសកម្មបំផុតក្នុងការឃោសនាបោះឆ្នោត ២០ថ្ងៃកន្លងមកនេះ
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនឈរឈ្មោះតំណាងរាស្រ្ដពេញសិទ្ធិលេខរៀងទី ១ មណ្ឌលរាជធានីភ្នំពេញរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ២០ថ្ងៃកន្លងមកនេះ សមាជិកា-សមាជិការបស់គណបក្សប្រជាជនកម្ពុជា បានចូលរួមយ៉ាងសកម្មបំផុត និងបានគោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ នៃការឃោសនាបោះឆ្នោត ស័ក្តិសមជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ។

ការលើកឡើងនេះ គ្រាដែលឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣នេះ បានដឹកនាំការជួបជុំសមាជិក-សមាជិកា ដើម្បីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ នៅរាជធានីភ្នំពេញ។
នៅក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ជូនចំពោះសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មបំផុត នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ២០ថ្ងៃកន្លងមកនេះ ទោះបីជាត្រូវក្រោកពីព្រឹកព្រលឹម និងត្រូវហែរក្បួនកាត់កម្ដៅថ្ងៃក្ដៅ ព្រមទាំងទឹកភ្លៀងយ៉ាងណាក៏ដោយ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ក្នុងរយៈពេល ២០ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតមកនេះ បេក្ខជនតំណាងរាស្រ្ដមណ្ឌលរាជធានីភ្នំពេញរបស់គណបក្សប្រជាជនកម្ពុជា រួមជាមួយសកម្មជនគណបក្សរាជធានីភ្នំពេញ បានចុះសំណេះសំណាល និងបានក្រើនរំលឹកដល់សមាជិក-សមាជិកា ឲ្យទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ពោលគឺលេខរៀងទី ១៨ និងរូបទេវតាបាចផ្កា។
ជាមួយគ្នានេះ បេក្ខជនតំណាងរាស្រ្ដមណ្ឌលរាជធានីភ្នំពេញ ក៏បានចែកនូវគោលនយោបាយ និងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាននានាផងដែរ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ជារួមយុទ្ធនាការឃោសនាបោះឆ្នោតរបស់បក្សយើង នៅក្នុងរយៈពេល ២០ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូន និងមិនមានបាតុភាពអ្វីឡើយ ពោលគឺកងទ័ពទេវតាយើង បានធ្វើយុទ្ធនាការឃោសនាប្រកបដោយការទទួលខុសត្រូវ និងបានគោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ នៃការឃោសនាបោះឆ្នោត ស័ក្តិសមជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ»៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ