Connect with us

ព័ត៌មានជាតិ

ក្រសួងសាធារណការ ចាត់ទុកផ្លូវជាតិលេខ ៤៨ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់ កម្ពុជា

បានផុស

នៅ

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ចាត់​ទុក​ផ្លូវជាតិ​លេខ ៤៨ ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ ១០ និង​ត​ភ្ជាប់​ទៅ​ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន មក​កាន់​តំបន់​ឆ្នេរ​កម្ពុជា ដែល​ភ្ជាប់​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​មាន​សក្ដានុពល​របស់​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ក្រសួង​សាធារណការ បាន​ឲ្យ​ដឹង​ថា គម្រោង​សាងសង់​ផ្លូវជាតិ​លេខ ៤៨ នេះ មាន​ប្រវែង ១៤៨ គីឡូម៉ែត្រ ដែល​មាន​ចំណុច​ប្រសព្វ​ជាមួយ​ផ្លូវជាតិ​លេខ ៤ និង​ចំណុច​បញ្ចប់​នៅ​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង។

ផ្លូវ​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី ០៣ ខែ​មករា ឆ្នាំ ២០២២ ហើយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ខែ​មិថុនា ឆ្នាំ ២០២៤ ខាងមុខ ដោយ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៣២ ខែ ចំណាយ​ថវិកា​ប្រមាណ ៦៥,១៤ លាន​ដុល្លារ​អាមេរិក សាងសង់​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​កូរ៉េ ILSUNG & HANIL Joint Venture និង​ត្រួតពិនិត្យ​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស KCI & KECC Joint Venture។

ក្រសួង​សាធារណការ បាន​បញ្ជាក់​ថា គម្រោង​នេះ ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ ១០ និង​ត​ភ្ជាប់​ទៅ​ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន មកកាន់​តំបន់​ឆ្នេរ​កម្ពុជា ដែល​ភ្ជាប់​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ ត្រូវ​បាន​ចាត់ទុកជា​សរសៃ​ឈាម​សេដ្ឋកិច្ច​ដ៏​មាន​សក្ដានុពល​របស់​កម្ពុជា ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​តភ្ជាប់ ទំនាក់ទំនង​គមនាគមន៍ និង​ការ​ធ្វើ​សមាហរណកម្ម​ត​ភ្ជាប់​ផ្ទៃក្នុង​ប្រទេស ជាពិសេស​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ក្រុងព្រះសីហនុ សំដៅ​រួមចំណែក​ក្នុង​ការ​ជំរុញ​ការ​ដោះដូរ​ពាណិជ្ជកម្ម វិនិយោគ និង​ការ​ដឹកជញ្ជូន​ដំណាំ​កសិផល និង​កសិឧស្សាហកម្ម ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ឆាប់រហ័ស និង​ចំណាយ​តិច ហើយក៏​ជា​ផ្នែក​មួយ នៃ​ផ្លូវ​អាស៊ាន​ហាយវ៉េ ១២៣ (ASEAN Highway 123) និង​ជា​របៀង​មាត់សមុទ្រ​ខាងត្បូង​របស់​មហា​អនុ​តំបន់​មេគង្គ GMS (R10)​ផង​ដែរ។

បន្ថែម​ពីលើ​នេះ ផ្លូវ​នេះ នឹង​ជួយ​ជំរុញ​បន្ថែម​សក្ដានុពល​តំបន់​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​កោះកុង ក៏​ដូចជា តំបន់​ទេសចរណ៍​គិរីសាគរ ដែល​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ​នៅ​ភាគ​និរតី​កម្ពុជា និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេសជិតខាង និង​រំពឹង​ថា នឹង​រួម​ចំណែក​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន និង​ជំរុញ​ការ​នាំចេញ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៤ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ រួមមាន ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ួយ ឆេង តំបន់​សេដ្ឋកិច្ច​ពិសេស​គិរីសាគរ​កោះកុង និង​តំបន់​សេដ្ឋកិច្ច​ពិសេស​រតនា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ងុយ រិទ្ធ ៖ មេដឹកនាំ​សហជីព​ទាំងអស់​ត្រូវ​ដើរ​តួនាទី​ការពារ​ផល​ប្រយោជន៍ និង​សិទ្ធិ​កម្មករ​ពិតប្រាកដ ដោយ​គ្មាន​របៀបវារៈ​នយោបាយ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ៖​ ការ​ពាក់​មួក​សុវត្ថិភាព​ កាត់បន្ថយ​ពី​ធ្ងន់​មក​ស្រាល​ គោល​បំណង​ចង់​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ជា​ជាង​ខ្លាច​ការ​អនុវត្តច្បាប់​

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តកោះកុងមានអ្នកទៅធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

គណបក្ស​នយោបាយ​ក្រៅ​រាជរដ្ឋាភិបាល ស្នើ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុមឧទ្ទាម​ជ្រុលនិយម​ទៅ​ជា​ក្រុម​ភេរវករ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ីស្រាអែលវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់

Sokha Hotels

ព័ត៌មានពេញនិយម