ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ាណែត ៖ សច្ចធម៌ប្រវត្តិសាស្រ្ដបញ្ជាក់ថា មានតែបក្សប្រជាជនកម្ពុជាទេ ដែលមានសមត្ថភាព និងលទ្ធភាពដឹកនាំកម្ពុជា
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនតំណាងរាស្រ្ដពេញសិទ្ធិលេខរៀងទី ១ មណ្ឌលរាជធានីភ្នំពេញរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា សច្ចធម៌ប្រវត្តិសាស្រ្ដ បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានសមត្ថភាព និងលទ្ធភាពក្នុងការដឹកនាំកម្ពុជា។

ការលើកឡើងនេះ គ្រាដែលឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣នេះ បានដឹកនាំការជួបជុំសមាជិក-សមាជិកា ដើម្បីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ នៅរាជធានីភ្នំពេញ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅក្នុងរយៈពេលជាង ៤៤ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានរួមសុខទុក្ខជាមួយប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈ និងបានដឹកនាំប្រទេសជាតិ ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង តាំងពីដំណាក់កាលនៃការរំដោះជាតិ មាតុភូមិ របបប្រល័យពូជសាសន៍ ប៉ុល ពត និងដំណាក់កាលនៃការស្ដារកសាង និងការពារជាតិ រហូតមកដល់ដំណាក់កាលនៃការបង្រួបបង្រួមជាតិ ការកសាងសុខសន្តិភាព ការអភិវឌ្ឍជាតិ ឲ្យបានរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា «សច្ចធម៌នៃប្រវត្តិសាស្រ្ដកម្ពុជានេះ បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានសមត្ថភាព និងលទ្ធភាព ក្នុងការដឹកនាំកម្ពុជា ឆ្ពោះទៅត្រើយសុភមង្គលរបស់ប្រជាជនទូទាំងប្រទេស ដូចនេះការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺពិតជាបានបោះឆ្នោតឲ្យខ្លួនឯងយ៉ាងពិតប្រាកដ»។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងដែរថា នៅរៀងរាល់អាណត្តិ ៥ឆ្នាំម្ដង គណបក្សប្រជាជនកម្ពុជា តែងតែដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្ដអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ដែលមានភាពប្រាកដនិយម ច្បាស់លាស់ ជាក់លាក់ ឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការជាក់ស្ដែងរបស់ប្រជាជនកម្ពុជា ដោយផ្ដើមចេញពីយុទ្ធសាស្រ្ដត្រីកោណ និងយុទ្ធសាស្រ្ដចតុកោណទាំង ៤ដំណាក់កាល។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងទៀតថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានសម្រេចនូវសមិទ្ធផលមហាធំធេងរាប់មិនអស់មកហើយ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយនៅពេលនេះ កម្ពុជា បានឈានដល់ដំណាក់កាលថ្មីមួយទៀត ដែលនឹងលើកស្ទួយមោទនភាពជាតិ ឲ្យកាន់តែខ្ពស់ឡើងដូចសម័យអង្គរ តាមរយៈការបន្តការកសាងអភិវឌ្ឍន៍ជាតិឲ្យបានរឹងមាំ រស់រវើក រុងរឿង ប្រកបដោយវិបុលភាព និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ដូច្នេះ គណបក្សប្រជាជនកម្ពុជា ពិតជាត្រូវការចាំបាច់នូវការគាំទ្រពីសមាជិក-សមាជិកាគណបក្ស និងប្រជាជនពីគ្រប់មជ្ឈដ្ឋាន សម្រាប់ការសម្រេចបាននូវមហិច្ឆតានេះ ក្នុងន័យនេះបើសិនជាគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យក្នុងការបោះឆ្នោត យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី ១ នឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ២០២៥-២០២៨ ហើយយើងនឹងសម្រេចបានជាមួយគ្នានូវចក្ខុវិស័យ កម្ពុជាឆ្នាំ ២០៥០នេះ យ៉ាងពិតប្រាកដ»៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ