Connect with us

ព័ត៌មានជាតិ

ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្ត​សៀម​រាប គណបក្សប្រជាជនកម្ពុជា មានសមាជិកសមាជិកាចូលរួមប្រមាណជាង១ម៉ឺននាក់

បានផុស

នៅ

នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយនៃការបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្ដ នីតិកាលទី៧ គណបក្សប្រជាជនបានធ្វើយុទ្ធនាការបិទដោយមានសមាជិកសមាជិកាប្រមូលផ្តុំគ្នាប្រមាណជាង១ម៉ឺននាក់ នៅខេត្តសៀមរាប ដើម្បីដង្ហែបិទការឃោសនាបោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភានេះ ក៏មានវត្តមានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តសៀមរាប និងជាបេក្ខភាពតំណាងរាស្ត្រពេញសិទ្ធមណ្ឌលសៀមរាប ព្រមទាំងការអញ្ជើញពីឯកឧត្តម លោកឧកញ៉ា លោកជំទាវជាសមាជិកព្រឹទ្ធសភា សមាជិកគណៈកម្មាធិការគណបក្សប្រជាជនខេត្ត និងអស់លោក លោកស្រីជាសមាជិកគណៈកម្មាធិការ ប្រធានសាខា អនុសាខា ចូលរួមផងដែរ ។

ក្នុងប្រសាសន៍ប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ក្នុងរយៈពេល២១ថ្ងៃនេះ គណបក្សប្រជាជនខេត្ត បានដឹកនាំយុទ្ធនាការឃោសនានៅ ទូទាំងខេត្ត ដល់ទីបញ្ចប់នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសសេរី អព្យាក្រឹត អហិង្សា និងសុវត្ថិភាព ក្នុងការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សខ្លួន។ ម៉្យាងទៀតការប្រារព្ធបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នាថ្ងៃនេះ ក្នុងគោលបំណងលើកកម្ពស់ស្មារតី ដល់គ្រប់អង្គការចាត់តាំងគណបក្ស សមាជិកគណបក្ស អ្នកគាំទ្រគណបក្ស និងប្រជាជន ក្នុងការប្រមូលកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ដើមី្បឆ្ពោះទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងការពង្រឹងបាន នូវប្រពៃណីស្នេហាជាតិ និងកសាងសមិទ្ធផលដ៏ថ្លៃថ្លាជូនសង្គមជាតិ។

ក្នុងឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអាននូវសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិនៅគ្រប់មជ្ឈដ្ឋាននានាក្នុងសង្គម សំខាន់ ស្រទាប់យុវជន ដែលបានគាំទ្រកម្មវិធីនយោបាយរបស់គណបក្ស ដើមី្បកសាង កាពារមាតុភូមិ ឆ្នាំ២០២៣ និងបានអំពាវនាវអោយសមាជិកសមាជិការប្រជាពលរដ្ឋសូមអញ្ចើញទៅបោះឆ្នោតអោយបានគ្រប់គ្នានឹងគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនអោយបានត្រឹមត្រូវដើម្បីសន្តិភាពនោងការអភិវឌ្ឍន៍ប្រទេសអោយមានការរីកចំរើនទៅមុខទៀត។ សមាជិកសមាជិការបានបំបែកក្បួនហែរបិទទៅតាមមូលដ្ឋានស្រុកក្រុងឃុំសង្កាត់ភូមិរៀងៗខ្លួន៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម