ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ាណែត អំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនតំណាងរាស្រ្ដពេញសិទ្ធិលេខរៀងទី ១ មណ្ឌលរាជធានីភ្នំពេញរបស់គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ការអំពាវនាវនេះ គ្រាដែលឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣នេះ បានដឹកនាំការជួបជុំសមាជិក-សមាជិកា ដើម្បីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ នៅរាជធានីភ្នំពេញ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹកថ្ងៃអាទិត្យទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ និងជាថ្ងៃដ៏មានសារៈបំផុតសម្រាប់ប្រទេសជាតិ មាតុភូមិកម្ពុជា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ។
ដូច្នេះសូមប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំដល់សមាជិក-សមាជិការបស់គណបក្សប្រជាជនកម្ពុជា នូវចំណុចមួយចំនួនដូចជា៖
១. សូមបន្តប្រកាន់ខ្ជាប់ និងអនុវត្តតាមច្បាប់ បទបញ្ញាត្តិ នីតិវិធី និងគោលការណ៍ណែនាំរបស់ គ.ជ.ប រហូតដល់ថ្ងៃបោះឆ្នោតរួចរាល់ជាស្ថាពរ ដើម្បីរួមគ្នាដណ្ដើមយកជ័យជំនះ ប្រកបដោយភាពថ្លៃថ្នូរ រក្សាគុណតម្លៃ ភាពចាស់ទុំផ្នែកនយោបាយរបស់មហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលគ្មានគណបក្សណាមួយ អាចប្រៀបស្មើបានឡើយ។
២. សូមកុំពិសារគ្រឿងស្រវឹង ឬចែកចាយគ្រឿងស្រវឹង នៅថ្ងៃស្អែក និងខានស្អែក ពោលគឺនៅថ្ងៃទី ២២ និងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដូចមានចែងក្នុងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីត្រៀមខ្លួនបានល្អប្រសើរនៅក្នុងថ្ងៃស្ងប់ស្ងាត់ គឺថ្ងៃស ២៤ម៉ោងមុនថ្ងៃបោះឆ្នោត និងត្រៀមខ្លួនទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃបោះឆ្នោតជាមួយនឹងលទ្ធផលឈ្នះភ្លុកទឹកភ្លុកដី នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា។
៣. សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រុមគ្រួសារ ប្រជាពលរដ្ឋគ្រប់រូប ត្រូវត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យមានការបោះឆ្នោត និងសូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា។
៤. សូមចំណាំសញ្ញាគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា និងចងចាំលេខរៀងទី ១៨ ហើយគូសសន្លឹកឆ្នោតឲ្យចំកន្លែង និងត្រឹមត្រូវបំផុត គឺគណបក្សប្រជាជនកម្ពុជា។
៥. គណបក្សប្រជាជនកម្ពុជា តែងតែឈ្នះរាល់ការបោះឆ្នោតកន្លងមក គឺផ្អែកលើសន្លឹកឆ្នោតរបស់សមាជិក-សមាជិកាគណបក្ស ក្រុមគ្រួសារ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ដូច្នេះ ក្នុងនាមជាប្រជាពលរដ្ឋគំរូ ក៏ដូចជាសមាជិកាបក្សដ៏ស្មោះត្រង់ និងប្រកបដោយវិន័យ ត្រូវធានាឲ្យបាននូវសន្លឹកឆ្នោតដែលមានគុណភាព នោះគឺសន្លឹកឆ្នោតបានការ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕
-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?