Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន៖ សមាជិកគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ១៥.០០០នាក់ ចូលរួមដង្ហែរ​បិទយុទ្ធនាការឃោសនាបោះឆ្នោត

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រ គណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី គ.ជ.ប ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឲ្យដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តបានយ៉ាងរលូន នៅក្នុងខេត្តស្វាយរៀង។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលស្ថិតក្នុងលេខរៀងទី ១៨ ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសំគាល់លើសន្លឹកឆ្នោត ដោយយកភ្ជាប់ជាមួយខ្លួន នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្ត សញ្ញាណ (ឯ.អ) ។

សូមបញ្ជាក់ផងដែរថា ៖ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ មាន រយៈពេល ២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣​នេះ។ ខេត្តស្វាយរៀងមាន ៨ ក្រុង/ស្រុក និង ៨០ឃុំ/សង្កាត់, មានអាសនៈចំនួន ៥អាសនៈ , មានការិយាល័យបោះឆ្នោតចំនួន ៩៨៤ការិយាល័យ, មានគណបក្សនយោបាយចំនួន ១៣ ក្នុងចំណោម ១៨ ដែលបានចូលរួមប្រគួតប្រជែងក្នុងការរកសម្លេងគាំទ្រ, ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៤១៥.៩១៩នាក់ ចំណែកឯ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មានចំនួន ៣២០.៨៦៦នាក់ ។ ជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបាន ប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី និងពហុបក្ស ។ នៅក្នុងថ្ងៃបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នេះផងដែរ ក៏មានសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចូលរួមដង្ហៃរនៅទូទាំងខេត្តមានចំនួន ១៥.០០០នាក់ ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ប្រតិកម្ម​អន្តរជាតិ ក្រោយអាមេរិក​ផ្អាក​ជំនួយ​​ដល់​អ៊ុយក្រែន

ខេត្តប៉ៃលិន
ព័ត៌មានជាតិ១៩ នាទីutes មុន

អភិបាលខេត្តប៉ៃលិន៖ រាជរដ្ឋាភិបាលនីតិកាលទី​៧​ បានបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព

ឯកឧត្ដម ហ៊ុន ម៉ានី
ព័ត៌មានជាតិ៤៨ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង
ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន

កីឡា១ ម៉ោង មុន

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

Sokha Hotels

ព័ត៌មានពេញនិយម