Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ «បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ បោះឆ្នោត​ការពារ​អត្ថប្រយោជន៍​របស់​យើង និង​ក្រុម​គ្រួសារ​យើង»

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី អនុ​ប្រធាន​ទី ១ នៃ​ក្រុម​ការងារ​គណបក្ស​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ និង​ជា​អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ បានលើកឡើងថា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នឹងអញ្ជើញទៅបោះឆ្នោតជ្រើសតាំង​ តំណាងរាស្រ្ដ នីតិកាលទី ៧ទាំងអស់គ្នា ហើយ «បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ បោះឆ្នោត​ការពារ​អត្ថប្រយោជន៍​របស់​យើង និង​ក្រុម​គ្រួសារ​យើង»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី ២១ ខែកក្កដានេះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​មើល​ឃើញ និង​យល់​ច្បាស់​ពី​ការ​ដឹកនាំ ទស្សនវិស័យ និង​គោលនយោបាយ​របស់​គណបក្ស​ក្នុង​ការ​ដឹកនាំ​ប្រទេសជាតិ​ឆ្ពោះ​ទៅ​រក​ត្រើយ​សន្តិភាព សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លេខ​រៀង​ទី ១៨ និង​មាន​រូប​សញ្ញា​ទេវតា​បាចផ្កា​ជា​សម្គាល់។

ឯកឧត្ដម ហ៊ុន ម៉ានី គូស​បញ្ជាក់​ថា «បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ បោះឆ្នោត​ការពារ​អត្ថប្រយោជន៍​របស់​យើង និង​ក្រុម​គ្រួសារ​យើង»។ ឯកឧត្ដម ហ៊ុន ម៉ានី គូស​បញ្ជាក់​ទៀត​ថា «ថ្ងៃ​ទី ២៣ ខាងមុខនេះ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នឹង​ចេញ​ទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​តំណាង ​ដែល​ខ្លួន​គិត​ថា ​អាច​ផ្ញើ​ជោគ​វាសនា​ប្រទេសជាតិ​លើ​បាន តាមរយៈ​សន្លឹកឆ្នោត​មួយ​សន្លឹក​របស់​ខ្លួន»។

ឯកឧត្ដម ហ៊ុន ម៉ានី បន្ថែម​ថា ព្រឹកនេះ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់ទិសទី បាន​មូល​មី​ជួបជុំ បង្ហាញ​ទឹកចិត្ត និង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ធានា​រក្សា​បាន​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ ឆ្នាំ ២០២៣។ សម្រែក​ហ៊ោ​បន្ទរ​តាម​ជ័យ​ឃោសនា​របស់​កងទ័ព​ទេវតា បង្ហាញ​ពី​ស្មារតី​គាំទ្រ ស្រលាញ់ និង​ជឿជាក់ ប្រកប​ដោយ​ភាព​ស្វាហាប់​មក​លើ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន។

ជាមួយ​គ្នា​នេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ចំពោះ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់រូប ដែល​បាន​យក​អស់​កម្លាំងកាយ ចិត្ត ចូលរួម​ក្នុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ជូន​គណបក្ស​ក្នុង​រយៈពេល ២០ ថ្ងៃ កន្លង​ទៅ​នេះ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម