Connect with us

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អំពាវនាវពលរដ្ឋ សូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តថែរក្សាសន្តិភាព

បានផុស

នៅ

សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង និង​បាត់ដំបង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី ១៨ លើ​សន្លឹកឆ្នោត ដើម្បី​បន្ត​ថែរក្សា​ការពារ​សុខ​សន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អំពាវនាវ​នេះ ក្នុង​ឱកាស សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៧ ឆ្នាំ ២០២៣ នៅ​ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃ​ទី ២១ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ។

សម្ដេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ដល់ សមាជិក សមាជិកា និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និយាយ​ជា​រួម​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត សូម​ត្រៀមលក្ខណៈ​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា។ សម្ដេច ស ខេង អំពាវនាវ​បន្ថែម​ថា «សូម​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លេខ​រៀង​ទី ១៨ លើ​សន្លឹកឆ្នោត ដើម្បី​បន្ត​ថែរក្សា​ការពារ​សុខ​សន្តិភាព បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ ការពារ​របប​រាជា​និយម និង​បន្ត​សម្រេច​វឌ្ឍនភាព​ថ្មីៗ បន្ថែម​ទៀត ជូន​ជាតិ និង​ប្រជាជន»។

ក្នុង​នាម​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេច​ក្រឡាហោម បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់​ដឹកនាំ សមាជិក សមាជិកា ព្រមទាំង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ខេត្ត​ព្រៃវែង និង​ទូទាំង​ប្រទេស ដែល​បាន​និង​កំពុង​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត តាំងពី​ថ្ងៃ​បើក​រហូតដល់​ថ្ងៃ​បិទ យ៉ាង​អធិកអធម​ក្រៃលែង។

នា​ឱកាស​នោះ​ដែរ សម្ដេច ស ខេង ក៏បាន​ថ្លែង​សារ​អរគុណ​ជនរួមជាតិ​គ្រប់រូប បើ​ទោះបី​ជា​មាន​និន្នាការ​នយោបាយ​ផ្សេងៗ​គ្នា មាន​តួនាទី ព្រមទាំង​ភារកិច្ច​ផ្សេងៗ​គ្នា​ក៏ដោយ ប៉ុន្តែ​មាន​គោលជំហរ​ដូចគ្នា គឺ ចូលរួម​រក្សា​ការពារ​សុខ​សន្តិភាព ជំរុញ​ការ​អភិវឌ្ឍ​ជាតិ​គ្រប់​វិស័យ ពិសេស​ក្នុង​ឱកាស នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ បាន​ចូលរួម ធ្វើ​សកម្មភាព​ប្រកបដោយ​ទំនួល​ខុសត្រូវ និង​ស៊ីវិល័យ ធ្វើ​ឲ្យ​យុទ្ធនាការ​ឃោសនា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន គ្មាន​អំពើ​ហិង្សា ប្រកប​ដោយ​បរិយាកាស​ប្រជាធិបតេយ្យ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥៨ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម