ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ឆ្លើយតបសេវាយឺតយ៉ាវពលរដ្ឋកាន់ ប.ស.ស
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោកស្រី សុឺន គឹមសៀន តំណាងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបានឆ្លើយតបជុំវិញការចោទប្រកាន់ពីពលរដ្ឋដែលប្រើប្រាស់ប័ណ្ណ ប.ស.ស ទទួលសេវាយឺតយ៉ាវ ខណៈមានការលើកឡើងទៀតថា មន្ទីរពេទ្យមិនទាន់ធ្វើ MOU ជាមួយ ប.ស.ស។

មន្រ្តីមន្ទីរពេទ្យបានឲ្យដឹងថា ជាទូទៅសម្រាប់អ្នកដែលបានទទួលប័ណ្ណ ប.ស.ស នៅមន្ទីរពេទ្យបង្អែកខេត្តមានច្រើន គ្រាន់តែកាន់ប័ណ្ណ ប.ស.ស តែមួយសន្លឹកគឺទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃ។
យ៉ាងណាមិញ ពលរដ្ឋដែលកាន់ប័ណ្ណ “ប.ស.ស” ត្រូវភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណដើម្បីផ្ទៀងផ្ទាត់ឈ្មោះ។ តែបើនៅក្នុងប័ណ្ណមានរូបថតហើយនោះមិនចាំបាច់យកអត្តសញ្ញាណប័ណ្ណភ្ជាប់មកជាមួយក៏បាន។

បើតាមមន្រ្តីរូបនេះ សម្រាប់ពលរដ្ឋមួយចំនួនដែលមានប័ណ្ណ ប.ស.ស តែខុសឈ្មោះពីក្នុងអត្តសញ្ញាណប័ណ្ណ តម្រូវឲ្យយកទៅកែឈ្មោះនៅ ប.ស.ស ឡើងវិញ ដោយគ្រាន់តែឲ្យខាងអង្គភាពឬអាជ្ញាធរស្រុកធ្វើលិខិតបញ្ជាក់រួចយកទៅជួបខាងមន្ត្រី ប.ស.ស ឲ្យកែតម្រូវឡើងវិញជាការស្រេច ហើយមកទទួលសេវាសុខភាពដោយរលួនដោយគ្មានការយឺតយ៉ាវនោះទេ។
បើតាមមន្រ្តីរូបនេះ សម្រាប់អ្នកដែលមាន ប.ស.ស ហើយមករកសេវាព្យាបាលពីមន្ទីរពេទ្យបង្អែកខេត្តមានរាល់ថ្ងៃ។ មានទាំងអ្នកមកទទួលសេវាសម្រាកក្នុងមន្ទីរពេទ្យ ទាំងអ្នកពិនិត្យសុខភាពមានចន្លោះពី ៥០ ទៅ ៧០ នាក់។ ការយឺតយ៉ាវមួយចំនួន ដោយសារតែកត្តាខាងលើនេះ។ សម្រាប់អ្នកដែលមានប័ណ្ណ “ប.ស.ស” ដែលពេញលក្ខណះមន្ទីរពេទ្យបង្អែកខេត្តពិនិត្យព្យាបាលមិនយឺតយ៉ាវនោះទេ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត