Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៤ កម្ពុជានឹងមានអ្នកជំនាញអភិរក្សថ្មប្រាសាទបុរាណច្រើន​ថែមទៀត

បានផុស

នៅ

អ្នក​ជំនាញ​មក​ពី​ស្ថាប័ន GIZ នៃ​ប្រទេស​អាល្លឺម៉ង់បាន​អះអាង​ថា នៅ​ពាក់​​កណ្ដាល​ឆ្នាំ​២០២៤ ប្រទេស​កម្ពុជា​​នឹង​មាន​អ្នក​ជំនាញ​អភិរក្ស​ផ្នែក​ថ្ម​ប្រាសាទ​បុរាណ​កើន​ឡើង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា​ Helen Jacobsen ដែល​បាន​មក​បណ្ដុះបណ្ដាល​សិក្ខាកាម​នៅ​កម្ពុជាបាន​លើក​ឡើង​ថា កញ្ញា​បាន​យក​ចិត្ត​ទុក​ដាក់​ដើម្បី​បង្រៀន​កូន​ខ្មែរ​​ឱ្យ​ចេះ​លាង​សម្អាត​ថ្ម​​ប្រាសាទ​​បុរាណ ចេះ​បន្សាប​ជាតិ​អំបិល​ចេញ​ពី​ថ្ម ព្រម​​ទាំង​ចេះ​​ជំនាញ​ពង្រឹង​ថ្ម​ប្រាសាទ​បុរាណ​ឱ្យ​​រឹងមាំ​ឡើង​វិញ ព្រម​ទាំង​ការ​សម្អាត​ថ្ម​ដោយ​ប្រើ​ទឹក​ និង​ការ​សម្អាត​ដោយ​ប្រើ​សារធាតុ​គីមី​ជាដើម។

គ្រូ​បណ្តុះបណ្តាល​រូប​នេះ​បាន​អះអាង​ថា នៅ​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ​២០២៤ ខាង​មុខ នៅពេល​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​អភិរក្ស​ថ្ម​ជំនាន់​ទី២ នឹង​បញ្ចប់ ប្រទេស​កម្ពុជា​នឹង​មាន​អ្នក​ជំនាញ​ផ្នែក​អភិរក្ស​ថ្ម ប្រាសាទ​បុរាណ​កើន​ឡើង​​មួយ​ចំនួន​ថែម​ទៀត​។

អ្នកសិក្ខា​កាម​ខ្មែរ​ ២០ រូប ដែល​​ជ្រើសរើស​ចេញ​​ពី​បុគ្គលិកនិង​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មក​ពី​តាម​បណ្ដា​ផ្នែក​នានា​នោះ កំពុង​​ប្រឹងប្រែង​យ៉ាង​​យក​ចិត្ត​ទុកដាក់​លើ​ជំនាញ​អភិរក្ស​ថ្ម​នេះ រយៈ​ពេល​​ជាង ១ឆ្នាំ​មក​​ហើយ។

មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណ​វិទ្យា​នៃ​អាជ្ញាធរ​ជាតិអប្សរា លោក រីក រ៉េត បាន​ឱ្យ​ដឹង​ថា វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ផ្នែក​អភិរក្ស​ថ្ម​​ប្រាសាទ​​បុរាណ​នេះដែល​​មាន​រយៈ​ពេល​ជាង ២ឆ្នាំ គឺ​ជា​កិច្ច​​សហប្រតិបត្តិការ​រវាង​ស្ថាប័ន GIZ អាល្លឺម៉ង់​ជាមួយ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរជាតិអប្សរា។

វគ្គ​បណ្ដុះបណ្ដាល​នេះមាន​សារ​សំខាន់​យ៉ាង​ខ្លាំង ដោយ​អាច​ផ្ដល់​​ប្រយោជន៍​ដល់​សិក្ខាកាម​ឱ្យ​យក​ចំណេះ​​ដឹង​​ទៅ​​ប្រើប្រាស់​លើ​​ការងារ​ថែរក្សា ការពារ​ប្រាសាទបុរាណ​នៅ​តាម​កន្លែង​ផ្សេងៗ​សម្រាប់​ពេល​​អនាគត និង​អាច​ផ្សព្វផ្សាយ​ជំនាញ​បន្ត​​ទៅ​កាន់​កូនខ្មែរជំនាន់ក្រោយឱ្យចេះដឹងកាន់តែទូលំទូលាយផងដែរ។

គួរ​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០១៣​ ស្ថាប័ន GIZ អាល្លឺម៉ង់ ធ្លាប់​បាន​សហការ​ជា​មួយ​អាជ្ញាធរជាតិ​អប្សរា បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​អភិរក្ស​ថ្ម ប្រាសាទ​បុរាណ​នេះ​ម្ដង​មក​ហើយ ដោយ​សិក្ខាកាម​ជំនាន់​ទី១ នោះ​បាន​ក្លាយ​ទៅ​ជា​ក្រុម​អ្នក​ជំនាញ​ខ្មែរ និង​កំពុង​យក​ជំនាញ​ទាំង​នេះ​ទៅអនុវត្តន៍​ការងារនៅតាមប្រាសាទ​បុរាណនានា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម