Connect with us

ព័ត៌មានជាតិ

សមាជិកគណបក្សប្រជាជនកម្ពុជាខេត្តកែបជាង១ម៉ឺននាក់ដង្ហែក្បួនថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត

បានផុស

នៅ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងឯកឧត្តម សោម ពិសិដ្ឋ បានដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ខេត្តកែប ប្រមាណជាង១ម៉ឺននាក់ បានរៀបចំពិធីដង្ហែក្បួនថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកែប និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែប បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តកែប ប្រមាណ១៣ ៧១០នាក់ ដង្ហែក្បួននៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៅខេត្តកែបចាប់តាំងពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ។

ថ្ងៃពិធីដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តកែប នាថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូន ដែលមាន សមាជិកគណបក្សប្រជាជនកម្ពុជាមានការចូលរួមគាំទ្រយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ និងយុវជននៅខេត្តកែប ដែលក្នុងនោះ ដែលបានឃើញនៅក្នុងយុទ្ធនានេះ ដែលមានរថយន្តចូលរួមដង្ហែក្បួនថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតមានចំនួន៣៩៧គ្រឿង និងម៉ូតូមានចំនួន២៩៩២គ្រឿង និងមានការរាំលេងកម្សាន្តដើម្បីបង្កើនភាពស្និតស្នាលអបអរផងដែរ។

ក្នុងឱកាសដង្ហែក្បួន បិទយុទ្ធនាការឃោសនាបោះឆ្នោតនេះដែរ ថ្នាក់ដឹកនាំទាំងពីរបានអំពាវនាវប្រជាពលរដ្ឋជាម្ចាស់ឆ្នោតទាំងអស់ សូមមេត្តាទៅចូលរួមបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាឈនៅលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ ដើម្បីបន្តថែរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេស បន្ថែមទៅថ្ងៃមុខបន្តទៀត៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១១ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម១៧ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ១៩ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

Sokha Hotels

ព័ត៌មានពេញនិយម