Connect with us

ព័ត៌មានជាតិ

សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាក្រុងខេមរភូមិន្ទ ជាង ៤ ពាន់នាក់ បិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត នាថ្ងៃនេះ

បានផុស

នៅ

សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កោះកុង ក្រុង​ខេមរភូមិន្ទ ជាង ៤,០០០ នាក់ បាន​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នា​ថ្ងៃ​ចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រសៀល​ថ្ងៃ​ទី ២១ ខែ​កក្កដា ឆ្នាំ ២០២៣ សមាជិក សមាជិកា​ក្រុង​ខេមរភូមិន្ទ មកពី ៣ សង្កាត់ បាន​ប្រមូលផ្ដុំ​គ្នា​ជួប​សំណេះសំណាល និង​ចេញ​ក្បួន​ហែ​ឃោសនា​រក​សំឡេង​ឆ្នោត​ថ្ងៃ​ចុងក្រោយ សម្រាប់​អាណត្តិ​ទី ៧ នេះ។

យុទ្ធនាការ​នេះ​ដែរ ធ្វើឡើង​ក្រោម​វត្តមាន​របស់​លោក ប៊ុន លើត និង​លោកស្រី មិថុនា ភូថង និង​សមាជិក សមាជិក​សំខាន់ៗ ជា​ច្រើន​រូប​ទៀត។ លោក ប៊ុន លើត បាន​ជំរុញ​ឲ្យ សមាជិក សមាជិកា ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី ១៨ រូប​ទេវតា​បាច​ផ្កា ជា​សម្គាល់ ដើម្បី​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ទៅ​មុខ​បន្ត​ទៀត ព្រោះថា ជាង ៤០ ឆ្នាំនេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ទើប​ឲ្យ​ប្រទេស​រីកចម្រើន​លើ​ឆាក​អន្តរជាតិ។

លោក ប៊ុន លើត និង​លោកស្រី មិថុនា ភូថង ប្រកាស​ជា​ផ្លូវការ​ទៅកាន់ សមាជិក សមាជិកា គាំទ្រ​ពេញ​ទំហឹង​នូវ​បេក្ខភាព សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី អាណត្តិ​ទី ៧ បន្ត និង​គាំទ្រ ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្តវេន​ទៅ​ថ្ងៃ​អនាគត។

លោក ប៊ុន លើត ក៏​គូស​បញ្ជាក់​ប្រាប់​ដល់​សមាជិក សមាជិកា ដែរ​ថា នៅ​ថ្ងៃស្អែក សូម​រក្សា​ភាព​ស្ងៀមស្ងាត់​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ត្រៀម​ទៅ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​នីមួយៗ ក្នុង​ទូទាំង​ខេត្ត។ មិន​ត្រូវ​បង្ក​ភាព​មិន​សម​ប្រកប​ឡើង​ណា​ដែល​ច្បាប់​ហាមឃាត់​នោះ​ទេ។

យោង​តាម​បញ្ជី​ឈ្មោះ​បោះឆ្នោត​ក្នុង​ខេត្ត​កោះកុង មាន​ពលរដ្ឋ​ជាង ៧ ម៉ឺន​នាក់ នឹង​មាន​ឈ្មោះ​ទៅ​បោះឆ្នោត។ រីឯ​គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែង​ចំនួន ១៣ គណបក្ស ការិយាល័យ​បោះឆ្នោត ១១៩ ការិយាល័យ និង​អ្នកសង្កេតការណ៍​ជិត ៦០០ នាក់៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម