ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិសហជីព អំពាវនាវដល់កម្មករ-និយោជិតទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា
ក្រុមប្រឹក្សាជាតិសហជីព NTUC ដែលជាសហជីពឯករាជ្យមួយ ហើយមានលោក សំ សឿន ជាប្រធាន បានអំពាវនាវដល់សមាជិក-សមាជិកា កម្មករ-និយោជិត និងប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ឲ្យបានគ្រប់ៗគ្នា។
សេចក្ដីអំពាវនាវរបស់ក្រុមក្រុមប្រឹក្សាជាតិសហជីព បានឲ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអនុញ្ញាតឲ្យកម្មករ-និយោជិត បានឈប់ទៅបោះឆ្នោតចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ-និយោជិត នៅដដែល។
ក្រុមក្រុមប្រឹក្សាជាតិសហជីព ក៏បានលើកឡើងថា «សន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹកៗ គឺពិតជាមានតម្លៃបំផុត ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌ នីតិរដ្ឋ និងយន្តការចរចាដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់បងប្អូនកម្មករនិយោជិត ឆ្នាំ ២០២៤ ខាងមុខនេះ និងដើម្បីកែប្រែអនាគតរបស់យើង និងប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍ ស្មើមុខស្មើមាត់នឹងប្រទេសជិតខាង និងអន្តរជាតិ គឺតាមរយៈការបោះឆ្នោតនេះហើយ»។
រីឯគណបក្សនយោបាយដែលចូលរួមការបោះឆ្នោត មានចំនួន ១៨គណបក្ស ដូចនេះសមាជិក-សមាជិកា កម្មករ-និយោជិត និងប្រជាពលរដ្ឋទាំងអស់ សូមជ្រើសរើស និងគូសយកបានតែមួយគត់ក្នុងចំណោម ១៨ គណបក្សឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ក្រុមក្រុមប្រឹក្សាជាតិសហជីព បានបន្ថែមថា វត្តមាននៃការចូលរួមបោះឆ្នោតរបស់សមាជិក-សមាជិកា កម្មករ-និយោជិត និងប្រជាពលរដ្ឋទាំងអស់ គឺបានឆ្លុះបញ្ចាំងពីមនសិការស្រលាញ់ជាតិ មាតុភូមិរបស់ខ្លួន ស្រលាញ់សុខសន្តិភាព និងកិត្យានុភាពជាតិ។ ក្រុមប្រឹក្សាជាតិសហជីព NTUC សង្ឃឹមជឿជាក់ថា សមាជិក-សមាជិកា កម្មករ-និយោជិត និងប្រជាពលរដ្ឋទាំងអស់ នឹងអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣៕
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច