ព័ត៌មានជាតិ
បេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តប៉ៃលិន ជឿជាក់ថា ការបោះឆ្នោតនៅអាណត្តិទី៧ គណបក្សប្រជាជនកម្ពុជា និងបន្តឈ្នះឆ្នោតភ្លូកទឹកភ្លូកដី
ប៉ៃលិន ៖ ថ្លែងក្នុងយុទ្ធនាការបិទបញ្ចប់នៃការឃោសនារកសម្លេងឆ្នោត នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ លោក អ៊ី ឈាន បេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តប៉ៃលិន មានភាពជឿជាក់ថា សម្រាប់ក្របខណ្ឌខេត្តប៉ៃលិន គណបក្សប្រជាជនកម្ពុជា នឹងទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ និយាយជារួមគឺ ឈ្នះភ្លូកទឹកភ្លូកដី។

នេះដោយមើលឃើញពីការចូលរួមយ៉ាងផុលផុស និងគ្រប់ទីកន្លែង របស់ប្រជាពលរដ្ឋ ដែលជាសមាជិកសមាជិកា ដែលគាំទ្រនិងស្រឡាញ់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោក អ៊ី ឈាន ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ ក្នុងនោះរយៈពេល២០ថ្ងៃពេញ ក្រុមការងារចុះជួយគ្រប់ជាន់ថ្នាក់ បានចុះតាមខ្នងផ្ទះ ដើម្បីណែនាំដល់ប្រជាពលរដ្ឋ ពីពេលវេលា ទីតាំង និងឯកសារដែលត្រូវយកទៅបោះឆ្នោត។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ជាក្រុមគ្រួសារគណបក្សប្រជាជនទាំងអស់ ដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជន ផ្តល់ទំនុកចិត្ត និងភាពជឿជាក់មកលើគណបក្សប្រជាជន រួមទាំងចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនផងដែរ។

ទន្ទឹមនោះលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានគូសបញ្ជាក់ថា ការដឹកនាំរបស់គណបក្សប្រជាជនគឺដឹកនាំប្រកបដោយគោលនយោបាយច្បាស់លាស់ ចក្ខុវិស័យវែងឆ្ងាយ ដោយពឹងផ្អែកលើបទពិសោធន៍ដឹកនាំ។ រយៈពេល ៤៤ ឆ្នាំចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជា បាននាំមកនូវការអភិវឌ្ឍនិងការរីកចម្រើនបន្ទាប់ពីកម្ពុជាបានឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់កន្លងមក។

លោកស្រី បានបន្ថែមថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយ CPP គឺបេជ្ញាចិត្តបម្រើប្រជាជន និងបន្តអនុវត្តគោលនយោបាយបក្សដើម្បីផលប្រយោជន៍ប្រទេសជាតិ។ លោកស្រី ក៏បានរំលេចថា ក្រោមម្លប់នៃសន្តិភាព គណបក្សបក្សប្រជាជនបានប្រើឱកាសបន្ថែមដើម្បីលើកស្ទួយជីវភាពប្រជាជនទូទៅមិនថា បងប្អូនកម្មករ កម្មការិនី មន្ត្រីរាជការ អាជីវករជាដើម។

លោកស្រីបានបន្ថែមថា បើសិនគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះគឺ អត្ថប្រយោជន៍ទាំងអស់របស់ប្រជាជននឹងថែរក្សា រួមទាំងកើនឡើងបន្ថែមទៀតផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ