ព័ត៌មានជាតិ
ប្រជាពលរដ្ឋនៅខេត្ដសៀមរាប នៅតែជឿជាក់លើកគណបក្សប្រជាជនកម្ពុជាកាន់តែខ្លាំង
សៀមរាប ៖ ប្រជាពលរដ្ឋនៅខេត្ដសៀមរាប នៅតែបន្ដគាំទ្រ និងជឿជាក់លើកគណបក្សប្រជាជនកម្ពុជាកាន់តែខ្លាំង ដោយអះអាងថា គណបក្សប្រជាជនកម្ពុជានឹងទទួល ជោគជ័យក្នុងការបោះឆ្នោត អាណត្តិទី៧។ ពួកគាត់បានបន្ដថា មានតែគណបក្សប្រជាជនតែមួយប៉ុណ្ណោះ ដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

ពួកគាត់បានលើកឡើងបែបនេះនៅក្នុងពិធីបិទ យុទ្ធនាការបិទបញ្ចប់ហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណតិ្ដទី៧ ដែលធ្វើឡើងនៅផ្លូវ៦០ម សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ពួកគាត់បានបន្ដថា រាល់ពេលបោះឆ្នោត ពួកគាត់គាំទ្រគណបក្សប្រជាជនកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ ដើម្បីឱ្យកម្ពុជាមានអភិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យ។ បច្ចុប្បន្នមានតែសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំលះបង់កម្លាំងកាយចិត្ត និងយកជីវិតទៅប្តូរ ដើម្បីស្វែងរកសុខសន្តិភាពជូនប្រជាជនកម្ពុជាតាំងពីបាតដៃទទេ។

ពួកគាត់បន្ដថា ប្រជាពលរដ្ឋបានត្រៀមខ្លួនជាស្រេច និងបានអំពាវដល់ប្រជាពលរដ្ឋនៅក្នុងស្រុកក៏ដូចជាពលករធ្វើការនៅក្រៅប្រទេសចូលរួមបោះឆ្នោតជូនគណបក្សប្រជាជន ដែលប្រព្រឹត្ដឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមខនេះ បោះជូនបក្សទេវតាដែលមានលេខរៀងទី១៨។

សម្តេចពិជ័យសេនាទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាកំពុងបោះជំហានទៅមុខជាមួយភាពរីកចម្រើនគ្រប់វិស័យ ដែលទាំងអស់នេះ បានកើតឡើងពីការខិតខំយ៉ាងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវគោលនយោបាយឈ្នះៗ នាំមកនូវសុខសន្តិភាពជូនជាតិទាំងមូល។

សម្តេចពិជ័យសេនាបានលើកឡើងថា ចាប់តាំងពីផ្តួលរំលំរបបប្រល័យពូជសាសន៍ កាលពីថ្ងៃទី៧ មករា ១៩៧៩ ក្នុងរយៈពេល៤៤ឆ្នាំមកនេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍប្រទេសឲ្យរីកចម្រើនលើកគ្រប់វិស័យដូចបានស្តែងចេញឲ្យឃើញដូចសព្វនេះ។ សម្តេចបន្តថា ក្នុងចំណោមសមិទ្ធផលដែលសម្រេចបានទាំងនោះ សុខសន្តិភាព ជាសមិទ្ធផលធំជាងគេ ព្រោះវាជាគ្រឹះក្នុងការអភិវឌ្ឍ៕
ដោយ ៖ គឿនវេត


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង