ព័ត៌មានជាតិ
កោះកុងក្រៅមានតំបន់ទឹកជ្រោះ ១០ កន្លែង ជាកោះខ្ពស់ជាងគេក្នុងតំបន់ឈូងសមុទ្រថៃ
កោះកុងក្រៅជាកោះដ៏ធំមានទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ មានទទឹង ៧ គីឡូម៉ែត្រ បណ្តាយប្រហែល ២២ គីឡូម៉ែត្រ ហើយជាកោះខ្ពស់ជាងគេក្នុងតំបន់ឈូងសមុទ្រថៃជាមួយកម្ពស់រហូតដល់ ៤១៨ ម៉ែត្រពីនីវូទឹកឯណោះ។
ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ កោះកុងក្រៅសម្បូណ៍ដោយសក្តានុពលផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់។ កោះកុងក្រៅដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ។

កោះព័ទ្ធទៅដោយឆ្នេរខ្សាច់ដ៏ស្រស់ស្អាតប្រៀបដូចឋានសួគ៌ចំនួន ០៦ កន្លែង។ សោភណភាពនៅលើកោះពោរពេញទៅដោយកន្លែងទេសចរណ៍រួមមាន ចម្ការដូងធំវែងគ្រប់ដណ្តប់លើផ្ទៃកោះ។ ឆ្នេរចម្ការដូងទី០១ មានប្រវែងដល់ទៅ ១,៨០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី ០២ លាតសន្ធឹងលើដីប្រវែង ២,០៥០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី ០៣ ប្រវែង ៧០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី០៤ ប្រវែង ៩០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី ០៥ ប្រវែង ៧៥០ ម៉ែត្រ និងឆ្នេរចម្ការដូងទី ០៦ ប្រវែង ៦៥០ ម៉ែត្រ។




អ្វីដែលពិសេសនោះ ឆ្នេរទាំងនេះពុំទាន់មានការអភិវឌ្ឍអ្វីធំដុំនៅឡើយទេ គឺថាទេសភាពនៅស្រស់ស្អាតបែបធម្មជាតិសុទ្ធទាំងអស់តែម្តង។ នៅជុំវិញកោះមានសត្វផ្សោតសមុទ្រ មានពណ៌ស និងខ្មៅ ជាច្រើនមកហែលលេងប្រលែងឆ្នេរខ្សាច់។
នៅលើកោះមានទឹកជ្រោះភ្នំដ៏ស្រស់បំព្រង ១០ កន្លែង ដែលមួយកន្លែងៗ អាចមានរហូតដល់ ៣០ ជាន់ កម្ពស់ពី ៦ ម៉ែត្រ ទៅ ២៥ ម៉ែត្រ។ សព្វថ្ងៃនេះ តំបន់កោះកុងក្រៅ ស្ថិតនៅក្រោមការគ្រប់គ្រង របស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ៕
ប្រភព៖ មន្ទីរទេសចរណ៍ខេត្តកោះកុង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ