Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានីចុះពិនិត្យពលរដ្ឋជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ​ទៅស្រុកកំណើត

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសាធារណៈទាំងជួលគេនិងរថយន្តរដ្ឋជាង ៤០០ គ្រឿង ដើម្បីដឹកកម្មករ និយោជិតនិងបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើត ក្នុងអំឡុងនៃការបោះឆ្នោតនាថ្ងៃស្អែកទី ២៣ ខែកក្កដាឆ្នាំ​២០២៣​នេះ។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈចុះពិនិត្យនិងសួរសុខ​ទុក្ខ​បងប្អូនកម្មករនិយោជិត និងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកជិះរថយន្តក្រុងសាធារណៈដោយឥតគិថ្លៃ ទៅស្រុកកំណើត តាម​បណ្តាខេត្តនៅឯចំណតរថយន្តមុខទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០២៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អនុវត្តតាមអនុសាស្ត្រដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តរថយន្តក្រុងសាធារណៈ ដើម្បីដឹក កម្មករ និយោជិតនិងបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងអំឡុងនៃការបោះឆ្នោតនាថ្ងៃស្អែកទី ២៣ ខែ កក្កដាឆ្នាំ​២០២៣​ ចំនួន ១០ ទីតាំងនៅក្នុងរាជធានីភ្មំពេញ។

រដ្ឋបាលរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តក្រុងជាង ៤០០ គ្រឿង ក្នុងចំនួននេះក៏បានជួលរថយន្តឯកជនមួយចំនួនផងដែរ ដើម្បីដឹកកម្មករនិយោជកនិងប្រជាពលរដ្ឋទៅស្រុកកំណើត នាអំឡុងពេលបោះឆ្នោតនេះ។ ការជូលរថយន្តបន្ថែមនេះ គឺដោយសារតែកម្មករកម្មការនីរោងចក្រ និងកម្មករក្រៅប្រព័ន្ធមានចំនួនច្រើនរហូតដល់ ៦០ ម៉ឺននាក់។ បើ​ទោះបីជាយ៉ាងណាក្តី មានកម្មករមួយចំនួនមិនបានមកជិះរថយន្តក្រុងទេ ដោយសារស្ថានភាពជីវភាពពួកគាត់ធូរធារ ដែលអាចធ្វើដំណើរដោយខ្លួនឯងបាន ហើយបងប្អូនកម្មករកម្មការិនីខ្លះទៀតអាចជិះម៉ូតូទៅស្រុកកំណើតតែម្ដង។

លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា សម្ដេចតេជោហ៊ុន សែន តែងតែណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តនៅការងារនេះជាប្រចាំពោលគឺអោយតែមានពិធីធំៗ ដូចជាចូលឆ្នាំខ្មែរនិងបុណ្យភ្ជុំបិណ្ឌ សម្តេចតែងអោយរដ្ឋបាលរាជធានីភ្នំពេញដឹកប្រជាពលរដ្ឋ កម្មករ កម្មការនីទៅស្រុកកំណើតដោយមិនយកប្រាក់ជានិច្ច។

រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងបង្ហាញអំពីទីតាំង និងពេលវេលាចេញដំណើររបស់រថយន្ដក្រុងសាធារណៈចំនួន៤៣០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងត្រឡប់មកពីតាមបណ្ដាខេត្ត ចូលមករាជធានីភ្នំពេញវិញ ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម