ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ បញ្ជាឲ្យមន្ទីរពាក់ព័ន្ធ ចុះស្ដារអូរ ប្រឡាយ បញ្ចៀសការជន់លិចដោយទឹកភ្លៀង
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យមន្ទីរធនធានទឹក និងមន្ទីរសាធារណការ ធ្វើការស្តារអូរ និងប្រឡាយ ដើម្បីបញ្ចៀសការជន់លិចដោយសារទឹកភ្លៀងនៅក្នុងក្រុងព្រះសីហនុ។

ក្នុងនោះនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ លោកអភិបាលខេត្ត បានបញ្ជាឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នាំយកគ្រឿងចក្រកាយ ស្តារអូរប្រឡាយ នៅក្នុងភូមិសាស្ត្រសង្កាត់លេខ ៤ ក្រុងព្រះសីហនុ និងនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ បានបញ្ជាឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត យកគ្រឿងចក្រចុះស្ដារអូរឈើទាល ប្រវែង ២២០០ ម និងអូរសំអាត ប្រវែង ៧០០ ម ព្រមទាំងកាយយកសំរាមចេញពីអូរសំអាត ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីរំដោះលំហូរទឹកភ្លៀងឲ្យមានចរន្តផ្លូវទឹកហូរបានលឿន បញ្ចៀសការជន់លិចដោយសារទឹកភ្លៀងក្នុងក្រុងព្រះសីហនុ។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ កក្កដា ខាងមុខ កម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងព្យុះទី ៤ ឈ្មោះតាលីម និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត ប្រទេសហ្វីលីពីនសម្ពាធទាបសកម្មមួយ នឹងអាចវិវត្តទៅជាព្យុះថ្មីមួយទៀតពេលចូលដល់ភាគខាងជើងប្រទេសហ្វីលីពីន។ លក្ខណៈបែបនេះ ធ្វើឲ្យកម្ពុជាអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរ ដោយផ្នែកលាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកនៅតាមតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនលាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ លើផ្ទៃសមុទ្រនៅមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?