ព័ត៌មានជាតិ
សន្លឹកឆ្នោត ឯកសារ និងសម្ភារៈសំខាន់ៗ បម្រើឲ្យការបោះឆ្នោត បានដឹកជញ្ជូនដាក់តាមការិយាល័យខេត្តសៀមរាបរួចរាល់
នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៣ នេះ លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប និងមន្ត្រី នៃគណៈកម្មការរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យកម្ពុជាថ្មី ដឹងថា ឯកសារ និងសម្ភារៈសំខាន់ៗ ដែលបម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ បានធ្វើការដឹកជញ្ជូនដាក់តាមការិយាល័យក្នុងខេត្តសៀមរាប ជាមួយនឹងកងកម្លាំងការពារ ប្រកបដោយសុវត្ថិភាព។

លោក នីម វ៉ាន់សំ បង្ហាញឲ្យដឹងថា ឯកសារ និងសម្ភារៈសំខាន់ៗ ដែលលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តទទួលបាននោះរួមមាន ៖ បញ្ជីបោះឆ្នោត ,សន្លឹកឆ្នោត ,ត្រាសម្ងាត់ ,និងទឹកខ្មៅលុបមិនជ្រះ ព្រមទាំងសម្ភារៈសំខាន់ៗ មួយចំនួនទៀត ជាមួយការការពារយ៉ាងត្រឹមត្រូវ។

លោកបន្តថា សម្ភារៈ និងឯកសារបម្រើឲ្យការបោះឆ្នោតនោះ នឹងដឹកជញ្ជូនទៅតាមបណ្ដាឃុំ-សង្កាត់ ដែលមានកិច្ចសហការ និងសម្របសម្រួលដឹកជញ្ជូនពីសមត្ថកិច្ច អាជ្ញាធរដែនដី។

ជាមួយគ្នានោះ លោកក៏បានបង្ហាញថា នៅទូទាំងខេត្តសៀមរាប អ្នកមានសិទ្ធបោះឆ្នោតមានចំនួន ៦១៨,៨៣៥ នាក់ និងមានការិយាល័យបោះឆ្នោតចំនួន ១៥២១ ការិយាល័យ។ ចំណែកអ្នកសង្កេតការណ៍ជាតិ មកពីអង្គការ និងសមាគម មានចំនួន ជាង ៧,៦០០ នាក់៕
អត្ថបទ ៖ គឿនវេត

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង