Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​ពី​រាជធានី​ភ្នំពេញ មក​បោះឆ្នោត​ក្នុង​ខេត្ត​សៀមរាប មាន​ចំនួន​ច្រើន​លើស​ការ​រំពឹងទុក

បានផុស

នៅ

សៀម​រា​ប ៖ រថយន្តក្រុង​សាធារណៈ​ចំនួន ១០​គ្រឿង ដែល​នឹង​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ ពី​រាជធានី​ភ្នំពេញ មកកាន់​ខេត្ត​សៀមរាប ដើម្បី​មក​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៅ​ថ្ងៃអាទិត្យ ទី​២៣ ខែកក្កដា​ស្អែក​នេះ គឺ​ពុំ​ទាន់​គ្រប់​តម្រូវការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ ខណៈ​ក្រុមការងារ របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រាជធានី​ភ្នំពេញ​បាន​បង្ហើប​ថា ​បាន​ទទួល​បទបញ្ជា បន្ថែម​រថយន្តក្រុង​សាធារណៈ បន្ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ ដែល​ផ្ដល់​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បង្ហាញ​ថា ការ​មក​ចូលរួម​បោះឆ្នោត​នៅ​ខេត្ត​សៀមរាប​នេះ គឺជា​ការ​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ ហើយក៏​ជា​ការ​បង្ហាញ​សិទ្ធ​ជា​ពលរដ្ឋ​ស្របច្បាប់​មួយរូប ក្នុងការ​ជ្រើសរើស​តំណាងរាស្ត្រ ដែល​ខ្លួន​ពេញចិត្ត​។

តាម​ការ​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា ពួកគាត់​រំពឹង​ដែរ​ថា បន្ទាប់ពី​ការបោះឆ្នោត​បាន​បញ្ចប់ ប្រទេស​កម្ពុជា នឹង​ទទួល​បាន​មេដឹកនាំ ដែលមាន​សមត្ថភាព ដែល​អាច​នាំមក​នូវ​សុខសន្តិភាព និង​កាន់តែ​មានការ​អភិវឌ្ឍ​បន្ថែម​ទៀត​ដូច​បណ្ដា​ប្រទេស​ជឿនលឿន​នានា ខណៈ​បច្ចុប្បន្ន​ពួកគាត់​បញ្ជាក់ថា​ប្រទេស​កម្ពុជា បាននឹងកំពុង​មាន​កា​រ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ផងដែរ​។​

​ជាមួយ​ទឹកចិត្ត​សប្បាយរីករាយ ពួកគាត់​មើល​ឃើញ​ថា ការ​ផ្ដល់ជូន​នូវ​ការ​ធ្វើដំណើរ​ដោយ​មិន​គិតថ្លៃ នៅ​អំឡុង​ពេល​បោះឆ្នោត​នេះ បាន​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ជាច្រើន ដែល​នេះ​ជាការ​គិតគូរ​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។

គួរ​ជម្រាប​ថា យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​រដ្ឋបាលខេត្ត​សៀមរាប កាល​ពី​ពេល​ថ្មីៗ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានផ្ដល់​រថយន្តក្រុង​សាធារណៈ​សរុប​ចំនួន ៤៣០​គ្រឿង ក្នុង​នោះ​រថយន្តក្រុង​សាធារណៈ​មកកាន់​ខេត្តសៀមរាប​មាន​ចំនួន ១០​គ្រឿង ដើម្បី​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្ដា​ខេត្ត​នានា​នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៣ ដើម្បី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ដោយ​ពុំមាន​បង់​ប្រាក់ ការ​កក់​ទុកជាមុន ឬ​ទាមទារ​ឯកសារ​អ្វី​ទាំងអស់​។ ចំពោះ​ការ​វិល​ត្រឡប់​មកពី​តាម​បណ្ដា​ខេត្ត មក​រាជធានី​ភ្នំពេញ​វិញ គឺ​នឹង​ចេញដំណើរ​នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៣៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម