Connect with us

ព័ត៌មានជាតិ

មន្ត្រី​រៀបចំ​ការបោះឆ្នោត​ខេត្ត​កំពត​ថា​ គ្មាន​ការផ្លាស់ប្តូរ​ទីតាំង​ការិយាល័យ​បោះឆ្នោត​ទេ​

បានផុស

នៅ

កំពត ៖ ប្រធាន​គណៈកម្មការ​ឃុំ​រៀបចំ​ការបោះឆ្នោត​ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ លោក​ញៀន សុខ​ប៉ូ​ឡា បាន​ប្រាប់​ឲ្យ​ដឹងថា​ នៅ​រសៀល​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ​២០២៣​នេះ​ថា ឃុំ​ត្រពាំង​ធំ​បានរៀបចំ​ការិយាល័យ​បោះឆ្នោត​។​ រួចរាល់​ហើយ​នា​រសៀល​នេះ​ឃុំ​មាន​បួន​ការិយាល័យ​បោះឆ្នោត​ចែកចេញជា​ពីរ​ទីតាំង​ចំពោះ​ការ​ការពារ​សន្តិសុខ ១ ទីតាំង​មាន​កម្លាំង​នគរបាល​៤​រូប​ប្រចាំការ​ហើយ​នៅ​យប់​កម្លាំង​និង​មន្ត្រី​ការិយាល័យ​បោះឆ្នោត​មួយចំនួន​ត្រូវ​នៅ​សម្រាក​ដើម្បី​យាម​តាម​នៅ​ការិយាល័យ​បោះឆ្នោត​តែម្ដង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ខេត្តកំពត បាន​ប្រាប់​ឲ្យ​ដឹងថា ការរៀបចំ​ការិយាល័យ​បោះឆ្នោត​នៅ​ខេត្តកំពត បាន​ប្រព្រឹត្ត​ទៅដោយ​រលូន រួចរាល់​ជា​ស្ថាពរ​ហើយ គ្មាន​ការផ្លាស់ប្តូរ​ទីតាំង​ការិយាល័យ​ណាមួយ​នោះទេ​ទោះ​អាកាសធាតុ​មិនសូវ​អំណោយផល ទីតាំង​ភាគច្រើន​ធ្វើ​នៅតាម​សាលារៀន វត្ត​អារាម និង​មួយចំនួន​សង់​ជា​រោង​នៅ​កណ្តាល​ភូមិ​របស់​ប្រជាពលរដ្ឋ​។​

​ប្រធាន​គណៈ​កម្មាការ​រៀប​ចំការ​បោះឆ្នោត​ខេត្តកំពត លោក តែ ជិន​ណា​រិ​ទ្ធ បាន​បញ្ជាក់ថា ការ​ការងារ​រៀបចំ​ការិយាល័យ​បោះឆ្នោត​ទាំង​១០៥៤​ការិយាល័យ​ទូទាំង​ខេត្ត បាន​រួចរាល​ជា​ស្ថាពរ​ហើយ រង់ចាំតែ​ពេល​បោះ​មកដល់​ប៉ុណ្ណោះ ។ លោក​បាន​បញ្ជាក់ថា ទោះ​អាកាសធាតុ​មិនសូវ​អំណោយផល តែ​ការិយាល័យ​បោះឆ្នោត​គ្មាន​ការផ្លាស់ប្តូរ​ទេ​  ហើយ​ភាគច្រើនបំផុត​រៀបចំ​នៅតាម​សាលារៀន នៅតាម​វត្ត​ខ្លះ និង​ជួល​រោង​ធ្វើ​នៅ​ទីតាំង​កណ្តាល​ភូមិ​ពលរដ្ឋ​ខ្លះ​។​

​ដោយឡែក​ចំពោះ​ការត្រៀម​ការពារ​សន្តិសុខ គឺមាន​ភាពល្អប្រសើរ ហើយ​សម្រាប់​យប់​នេះ គណបក្សនយោបាយ អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ អាច​ទៅ​សម្រាក​នៅ​ការិយាល័យ​បោះឆ្នោត​បាន ប្រសិនបើ​ពួកគាត់​ចង់ ឃ្លាំមើល​ឯកសារ និង​សម្ភារៈ​សំខាន់ៗ សម្រាប់​បម្រើ​ដល់​ការងារ​បោះឆ្នោត​នៅតាម​ទីតាំង​ការិយាល័យ​នីមួយៗ លោក​សង្កត់ធ្ងន់ថា​មន្ត្រី​គជប បើក​សិទ្ធិ​ទូលាយ​ដើម្បី​ធ្វើយ៉ាងណា ធានាបាន​ថា​ការរៀបចំ​ការបោះឆ្នោត​បា​ន​អនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

ព្រឹត្តិការណ៍«សាទរកម្ពុជា» ជាការបង្ហាញឱ្យឃើញពីកត្តាសន្តិភាពរបស់ប្រទេស

កីឡា១០ នាទីutes មុន

ពេជ្រ សម្បត្តិ នឹង​ចារ​ឈ្មោះ​នៅ​ Knock Out បើជោគជ័យនៅ​ជប៉ុន ថ្ងៃទី​៣០​ធ្នូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ្នកទោស​៣៣​នាក់​​ស្លាប់​ក្នុង​ហេតុការណ៍កុបកម្ម​ហិង្សា​ក្នុង​គុកនៅម៉ូសំប៊ិក​ ខណៈ​១៥០០នាក់រត់រួច​​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តស្វាយរៀង ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ១ម៉ឺនប័ណ្ណ ដល់ពលរដ្ឋនៅឃុំចន្ទ្រា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

បក្ស​ប្រឆាំង​កូរ៉េ​​ខាងត្បូ​ងបង្ហាញ​ផែនការ​​​បោះឆ្នោត​​តែងតាំង​​​ចៅក្រម​តុលាការ​ធម្មនុញ្ញ​​៣រូប​ ជាឯកតោភាគី​​

Sokha Hotels

ព័ត៌មានពេញនិយម