Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ជិះ​រថយន្តក្រុង​ដោយ​ឥត​បង់​ប្រាក់​សប្បាយរីករាយ និង​បានស្នើ​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​ទាំងអស់គ្នា

បានផុស

នៅ

នា​រសៀល​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ​២០២៣​នេះ ប្រជាពលរដ្ឋ​ជិះ​រថយន្តក្រុង​ដឹក​កម្មករ និយោជិត និង​សាធារណជន​ពី​រាជធានី​ភ្នំពេញ មក​ខេត្តកំពត ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ បានបង្ហាញ​ភាពសប្បាយ​រីករាយ​ចំពោះ​ការ​ដំណើរ​ថា មាន​ភាពងាយស្រួល មាន​សុវត្ថិភាព កាត់បន្ថយ​ការចំណាយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកជិះ និង​តៃកុង​រថយន្តក្រុង​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​សូម​ទៅ​ចូលរួម​បោះឆ្នោត​ទាំងអស់គ្នា​នៅ​ថ្ងៃស្អែក​។

​អ្នកជិះ​រថយន្តក្រុង​ដឹកជញ្ជូន​កម្មករ និយោជិត និង​ប្រជាពលរដ្ឋ​ទូទៅ​ពី​ជ​ធានី​ភ្នំពេញ មក​ខេត្តកំពត លោក មីន អូ​ម៉ា បានបង្ហាញ​ទឹកចិត្ត​សប្បាយរីករាយ​ចំពោះ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​ដោយ​ឥតគិតថ្លៃ​របស់​រាជរ​ដ្ឋា​ភិ​បាល​។

លោក​គាំទ្រ និង​ពេញចិត្ត​ណាស់​ចំពោះ​ការគិតគូរ​របស់​សម្តេច​តេ​ជោ ហើយ​ថា​ការធ្វើដំណើរ​មកនេះ​ពិសេស​ណាស់ ទី​១​ពលរដ្ឋ​បានមក​បោះឆ្នោត ទី​២​ជា​ដំណើរ​កម្សាន្ត​របស់​ពល​រដ្ឋ​មកលេង​ស្រុកកំណើត​ផងដែរ​។

លោក​បាន​អំពាវនាវ​សុំ​ឲ្យ​ពលរដ្ឋ កុំ​ភ្លេច​ទៅ​បោះឆ្នោត​នៅ​ថ្ងៃស្អែក ហើយ​កុំ​ទទួលទាន់​គ្រឿង​ស្រវឹង ប្រការ​ខ្លាច​មាន​បញ្ហា​សុខភាព​ពិបាកទៅ​បោះឆ្នោត​។

​អ្នកបើកបរ​រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​ពី​ផ្សារ​ព្រៃទារ​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​សប្បាយចិត្ត​ដែល​ឃើញ​ពលរដ្ឋ​មក​ជិះ​រថយន្តក្រុង​អត់​បង់ប្រាក់​ច្រើន។

លោក​បាន​បញ្ជាក់​ថា ​មិន​ហ៊ាន​បើក​លឿន​ទេ ដោយសារ​ដង​ផ្លូវ​មមាញឹក ដោយសារ​ប្រជាពលរដ្ឋ​វិល​ត្រឡប់មក​ស្រុកកំណើត ដើម្បី​ទៅ​បោះឆ្នោត​។

លោក​សង្កេតឃើញថា​ ពល​រដ្ឋ​មាន​ក្តី​សប្បាយរីករាយ ហើយ​ពេញចិត្ត​មក​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ថ្ងៃស្អែក​។

​ប្រធាន​ក្រុម​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ដោយ​មិន​បង់ប្រាក់ លោក ហ៊ាង វ័យ បាន​ឲ្យ​ដឹងថា​សម្រាប់​ខេត្តកំពត​មាន​រថយន្តក្រុង ២៨​គ្រឿង​សម្រាប់​ដឹក​អ្នកដំណើរ​ពី​ទីតាំង​ចំណត​១០​កន្លែង​ខុសៗ​គ្នា​ពី​រាជធានី​ភ្នំពេញ​មក​។

ការ​ចេញ​ដំណើរ​បាន​ចាប់ផ្តើម​ជា​បន្តបន្ទាប់​នៅ​ម៉ោង​៥ កន្លះ​ព្រឹក​មក ហើយ​រហូតមកដល់ ម៉ោង​១២ រថយន្ត​១១​គ្រឿង​បានមក​ដល់​ខេត្តកំពត៕

ដោយ ៖ ​សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម