ព័ត៌មានជាតិ
លោក គឹម សន្តិភាព៖ ច្បាប់ មិនលើកលែងឡើយចំពោះអ្នកដែល«ថតផ្សាយការគូសខ្វែងចោលលើសន្លឹកឆ្នោត»
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានអះអាងថា បុគ្គលណាដែលថតផ្សាយអំពីការគូសខ្វែងចោលលើសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោត ឬបំផុសឲ្យអ្នកដទៃធ្វើដូចខ្លួននោះ គឺច្បាប់មិនលើកលែងឡើយ។ លោក គឹម សន្តិភាព បានអះអាងបែបនេះនៅលើChannel Telegram របស់លោកនៅព្រឹកថ្ងៃអាទិត្យនេះ ដែលជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល ទី៧។

លោកបណ្ឌិត គឹម សន្តិភាព សរសេរអះអាងដូច្នេះថា៖«សមត្ថកិច្ច កំពុងអង្កេតស្រាវជ្រាវប្រមូលភស្តុតាងចំពោះបុគ្គលណាដែលថតផ្សាយអំពីការគូសខ្វែងចោលលើសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោត ឬបំផុសឲ្យអ្នកដទៃប្រព្រឹត្តអំពើបំពានច្បាប់នេះ ក្នុងបណ្តាញសង្គមនានា ដើម្បីចាត់វិធានច្បាប់ ដោយគ្មានការលើកលែង!»។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលមានបុគ្គលចំនួនបានចូលទៅការិយាល័យបោះឆ្នោត តែមិនបានគូសលើប្រអប់គណបក្សណាមួយទេ តែបែរជាគូសខ្វែងចោលលើសន្លឹកឆ្នោតទាំងមូលទៅវិញ។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងបានថតហើយបង្ហោះរូបភាពសន្លឹកឆ្នោតគូសចោលនោះនៅតាមបណ្តាញទំនាក់ទំនងសង្គម និងតាមGroup ផ្សេងៗនៅក្នុងបណ្តាញតេឡេក្រាមទៀតផង។ ពួកគេធ្វើតាមបែបនេះ ដោយសារតែជឿងប់ងល់ទៅតាមការញុះញង់របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកពីខាងក្រៅប្រទេស។

គិតមកដល់រសៀលនេះ អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បានកំណត់មុខសញ្ញាជនសង្ស័យចំនួន៣៤នាក់ហើយដែលបានថតផ្សាយអំពីការគូសខ្វែងចោលលើសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោត និងញុះញង់ដល់អ្នកដទៃឲ្យធ្វើតាមខ្លួន ដើម្បីបំផ្លាញការបោះឆ្នោត។ មុខសញ្ញាសង្ស័យទាំងនេះ គឺកំណត់បាននៅក្នុងGroupតេឡេក្រាមឈ្មោះថា «Sabai សប្បាយ»៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ