ព័ត៌មានជាតិ
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បោះឆ្នោតនៅការិយាល័យសាលាបឋមសិក្សាសម្ដេចតា ក្រុងកំពត
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងភរិយាលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន និងក្រុមគ្រួសារ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ រួចរាល់ នៅការិយាល័យលេខ០៨៨៥ នៅសាលាបឋមសិក្សា សម្ដេចតា ដែលស្ថិតនៅក្នុងសង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពតនាព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

ខេត្តកំពត ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ មានចំនួន៤២០,៥៤៨នាក់ ស្រី២៣១,០៤២នាក់។ ដោយមានការិយាល័យបោះឆ្នោតសរុបចំនួន ១,០៥៤ការិយាល័យ មានអ្នកសង្កេតការណ៍ជាតិសរុប ៦,៣០០នាក់ ស្រី២,៨២៩នាក់ មកពីអង្គការ និងសមាគមន៍ចំនួន២០ និងប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតដែលមានចំនួន ៤២១,១១៩នាក់។

ខេត្តកំពត មានគណបក្សនយោបាយចំនួន៥ ដែលឈរឈ្មោះសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ រួមមាន ទី១ គណបក្សប្រជាជនកម្ពុជា ទី២ គណបក្សខ្មែររួបរួមជាតិ ទី៣ គណបក្សហ៊្វុនស៊ិនប៉ិច ទី៤ គណបក្សឯកភាពជាតិខ្មែរ ទី៥ គណបក្សកម្លាំងប្រជាធិបតេយ្យ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ អាណត្តិទី៧ នីតិកាលទី៧ ខែកក្កដាឆ្នាំ២០២៣នេះ មានការិយាល័យ២៣,៧៨៩ការិយាល័យនេះ ដែលប្រជាពលរដ្ឋមានសិទ្ធិទៅបោះឆ្នោតដែលមានចំនួន៩,៧១០,៦៥៥នាក់។
សូមជំរាបថាក្នុងការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រអាណត្តិទី៧នេះ មានគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងមានចំនួន១៨៕
អត្ថបទ៖ សឹង រ៉ាត់




-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?