ព័ត៌មានជាតិ
លទ្ធផលបឋមនៃការបោះឆ្នោត នឹងប្រកាសនៅម៉ោង ៧ យប់នេះ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និង គ.ជ.ប
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងឲ្យដឹងថា លទ្ធផលបឋមនៃការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រកាសចាប់ពីម៉ោង៧យប់នេះនៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងគ.ជ.ប ផ្ទាល់តែម្តង។ ការប្រកាសផ្សព្វផ្សាយលទ្ធផលបោះឆ្នោតបឋមនេះ នឹងធ្វើឡើងពីម៉ោង៧ ៖០០ នាទី ដល់ម៉ោង ១២៖០០ យប់ និងចាប់ផ្សាយបន្តចាប់ពីម៉ោង ៨៖០០ នាទីព្រឹកនាថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៣។

ការផ្សព្វផ្សាយនូវលទ្ធផលបឋមនៃការបោះឆ្នោតនេះ នឹងធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយចំនួន៧ គឺទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក) វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz, វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz) និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។ ក្រៅពីនេះ នឹងធ្វើឡើងតាមគេហទំព័រ គ.ជ.ប៖ electresult.nec.gov.kh តាមកម្មវិធីទូរសព្ទដៃ (App)៖ NEC KH និង CamNEC News នៅលើFacebook៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee និងនៅតាម YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល ទី៧នេះ បានចាប់ផ្តើមតាំងពីម៉ោង៧ព្រឹក ដោយមានថ្នាក់ដឹកនាំកំពូលៗ និងប្រជាពលរដ្ឋជាច្រើនបានសម្រុកទៅបោះឆ្នោតយ៉ាងសប្បាយរីករាយ។ សម្រាប់អាណត្តិនេះ ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតចំនួន ៩ ៧១០ ៦៥៥នាក់ ក្នុងនោះ ស្រី ៥ ១៦១ ៩០៩នាក់។ ចំណែក ការិយាល័យបោះឆ្នោតវិញ ចំនូន២៣ ៧៨៩ ការិល័យនៅទូទាំងប្រទេសកម្ពុជា៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា